ក្រូចដាំខុសដី

•អាន ២ នាទី

ក្រូចដាំខុសដី

...... កាលគ្រាមួយព្រះមហាក្សត្រនគរឈូបានរៀបចំពិធីជប់លៀងមួយដើម្បីទទួលអៀនជឺដែល ជាទូចមកពីនគរឈី ។ ព្រះអង្គបានរៀបផែនការណ៍មួយដើម្បីបំបាក់មុខអៀនជឺ ។ ពេលម្ចាស់ស្រុកចាក់ស្រាឲ្យភ្ញៀវបានបីជុំ ស្រាប់តែមានអាមាត្យចាប់អ្នកទោសម្នាក់បណ្តើរកាត់ ក្បែរពិធីជប់លៀងនោះ ស្តេចនគរឈូក៏ធ្វើជាចម្លែកក្នុងព្រះទ័យហើយត្រាស់សួរថា ៖ “តើគេជានរណា?” អាមាត្យក៏ឆ្លើយ គេជាអ្នកស្រុកនគរឈី មានកំហុសពីបទលួចទ្រព្យសម្បត្តិក្រាបទូល ព្រះចៅនគរឈូក៏បែរព្រះភ័ក្តិមករកអៀនជឺហើយមានបន្ទោលថា “ឧ៌...... ជាអ្នកស្រុករបស់លោកទេតើ ! ពួកអ្នកស្រុកនគរឈីប្រហែលជាចូលចិត្តខាងលួចទ្រព្យ សម្បត្តិរបស់គេណាស់ហើយមើលទៅ ! អៀនជឺក៏ងើបឈរឡើងឆ្លើយតបយ៉ាងសុភាព “ទូលបង្គំធ្លាប់បានព្ទគេនិយាយថា ដើមក្រូចដែលគេដាំនៅភាគខាងត្បូង ផ្លែរបស់វាមានរសជាតិ ផ្អែមឆ្ងាញ់ពីសារ ចំណែកក្រូចដែលដាំនៅភាគខាងជើង ទោះជាក្រូចមានពូជដូចគ្នា តែផ្លែរបស់វា បែរជាល្វីងទៅវិញ តើហេតុអ្វីបានជាដូច្នេះ នោះក៏ព្រោះតែ ទឹកដីនិងអាកាសធាតុវាខុសគ្នា ។ ប្រជារាស្ត្រដែលមានកំណើតនៅក្នុងនគរឈីមិនដែលមាននរណាចេះលួចអ្វីទេ តែពេលដែលគេ ផ្លាស់មករស់ក្នុងនគរឈូ គេក៏បែរជាចេះលួចទៅវិញ ក្នុងរឿងនេះ ទូលបង្គំសូមទូលថ្វាយព្រះអង្គ ថា តើរឿងនេះប្រហែលជាមកពីអាកាសធាតុ ទឹកដីបរិយាកាសក្នុងប្រទេសឈូទាក់ទាញឲ្យគេទៅ ជាមាននិស្ស័យធ្វើជាចោរបែបនេះទេដឹងក្រាបទូល ។ **កត់ត្រានៅក្នុង អៀនជឺឈុនឈីវ

ប្រធានបទពាក់ព័ន្ធ (Topics)