Bunthoeun Chheuy

•អាន ២ នាទី

Bunthoeun Chheuy

ខ្ញុំពិតជាធុញទ្រាន់ខ្លាំងណាស់ ខ្ញុំពិតជាទ្រលាន់ខ្លាំងណាស់ ខ្ញុំពិតជាតប់ប្រមល់ខ្លាំងណាស់ ខ្ញំពិតជាចង់កម្ទេចអ្វីៗដែលមានក្នុងដៃខ្ញុំខ្លាំងណាស់ ខ្ញូំពិតជាចង់បំផ្លាញអ្វីៗនៅក្នុងផ្ទះឱ្យអស់ ខ្ញុំពិតជាចង់ដុតកម្ទេចផ្ទះសំបែង ខ្ញុំពិតជាចង់សម្លាប់មនុស្ស អូហ៍...អូហ៍...ចិត្តព្រៃរបស់ មនុស្សសាហាវម្លេះ អូហ៍គឺចិត្តមួយហ្នឹងតើដែលនាំឱ្យមនុស្សខ្លះហ៊ានសម្លាប់ប្តី សម្លាប់ប្រពន្ធ សម្លាប់កូន សម្លាប់ខ្លួនឯង សម្លាប់ឪពុកម្តាយដុតផ្ទះចោល បំផ្លាញទ្រព្យសម្បត្តិចោល អូហ៍គឺចិត្តមួយហ្នឹងតើ វា កើតឡើងតាមបែបហ្នឹងតើ ចឹងបានមនុស្សពេលជួបរឿងបែបហ្នឹង វា ហ៊ានធ្វើគ្រប់សព្វបែបយ៉ាង វាអត់ដឹងថាត្រូវយកស្អីទៅទប់ វាអត់ដែល បានហាត់ពុតលុតដំចិត្ត ចិត្តវានៅជាចិត្តព្រៃដែលសាហាវដូចក្របីព្រៃ ដែរ។  នេះហើយរសជាតិជីវិត អញប្រាប់អ្ហែងច្រើនលើកច្រើនសារហើយថា កុំចង់ជាងម្ចាស់គេ តែអ្ហែងមិនស្តាប់ មិនមែនម្តងទេ អ្ហែងដឹងអត់អាខួរឆ្កែ មួយលានពីរលានដងហើយ អ្ហែងមានចាំអត់? ម៉េចបានអ្ហែងនៅតែពភ្លើចឹង អាពភ្លើ អាខួរឆ្កែ អ្ហែងចេះចាំអត់ ចិត្តអ្ហែងហ្នឹងម៉េចក៏ឆាប់ទន់ ឆាប់ចុះចាញ់ ឆាប់អាណិតគេម្លេះ? ផ្លូវរបស់អ្ហែងគឺផ្លូវត្រូវ ទៅកន្លែងស្ងាត់ ទៅឆ្ងាយដាច់ពីគេឯង តើអ្ហែងនៅស្ទាក់ស្ទើរអីទៀត? អ្ហែងម៉េចមិនទៅតាមផ្លូវអ្ហែង? អ្ហែងម៉េចបាននៅរស់ជា ទម្ងន់ដល់គេចឹង? អ្ហែងនេះថោកទាបណាស់ អ្ហែងនេះគ្មានតម្លៃជាមនុស្សប្រុសសោះ អ្ហែងនេះនាំថោកដល់អស់ប្រុសដ៏ទៃទៀត អ្ហែង គួរទៅឱ្យឆ្ងាយពីមនុស្សទៅ អ្ហែងសមនឹងនៅម្នាក់ឯងណាស់ នោះ បានពេញតួជាផ្លូវដែលអ្ហែងគួរដើរ។
More

8 hrs · Phnom Penh · Public

24 · Unlike · 9 Comments · Share · Full Story · Report

ប្រធានបទពាក់ព័ន្ធ (Topics)