ទាំងការចែករំលែក ទាំងការដោះដូរ បានៗដូចគ្នា អស់ៗដូចតែគ្នា តែការដោះដូរ និងការចែករំល...
Veasna Khem
ទាំងការចែករំលែក ទាំងការដោះដូរ បានៗដូចគ្នា អស់ៗដូចតែគ្នា តែការដោះដូរ និងការចែករំលែកមានតំលៃខុសគ្នាឆ្ងាយដូចមេឃនិងដី។ បើទំនាក់ទំនងរវាងអ្នកនិងអ្នកណាមួយ ព្រោះអ្នកសំឡឹងឃើញផលប្រយោជន៍ផ្ទាល់ខ្លួន បើភាគីម្ខាងទៀតយល់ព្រមនោះក៏ព្រោះតែភាគីម្ខាងទៀតក៏រំពឹងថានឹងបានប្រយោជន៍ផ្ទាល់ខ្លួនរបស់គេពីអ្នកទៅវិញដែរ នោះអ្នកនឹងបានទទួលនូវអ្វីដែលអ្នករំពឹង ហើយអ្នកក៏ត្រូវអោយអ្វីទៅគេវិញដែលជាការរំពឹងទុករបស់ភាគីម្ខាងទៀតដែរ នោះជាការដោះដូរ មិនមែនជាការចែករំលែកទេ។ ការចែករំលែកវាមានឫសគល់មកពីមនោសញ្ចេតនា អ្នកសងខាងបំពេញអោយគ្នានូវការចង់បានដូចគ្នានឹងការដោះដូរដែរ តែដែលខុសគ្នាគឺនៅក្នុងជំរៅចិត្តនៃភាគីនីមួយៗ។ អាចមានករណីខ្លះ ភាគីម្ខាងមានអារម្មណ៍ចែករំលែកដែលកើតពីមនោសញ្ចេតនា តែភាគីម្ខាងទៀត វាយតំលៃទឹកចិិិត្តអ្នកចែករំលែកត្រឹមតែជាការដោះដូរ នោះគឺជាការបន្ថោកតំលៃមនោសញ្ចេតនារបស់ភាគីម្ខាងទៀតថាគេធ្វើល្អនឹងខ្លួនព្រោះសំឡឹងផលប្រយោជនណាមួយពីខ្លួន និងជាការបន្ថោកតំលៃខ្លួនឯងផងដែរ ថាខ្លួននេះពុំមានតំលៃអោយគេលះបង់អោយទេ ពេលនោះ ទោះមានភាគីមួយបានលះបង់ ក៏នៅទីបំផុតអ្នកលះបង់មានអារម្មណ៍ថាភាគីម្ខាងទៀតមើលងាយទឹកចិត្តខ្លួន ហើយក៏មើលឃើញទៀតថា ភាគីម្ខាងទៀតពុំមានតំៃលអោយខ្លួនលះបង់ឡើយ។ ការចែករំែលកវាបានបំពេញអោយភាគីទាំងសងខាងនូវសេចក្តីត្រូវការដែលភាគីទាំងសងខាងមានការខ្វះខាតហើយកំពុងចង់បានការបំពេញ ហើយតំលៃនៃការលះបង់អោយគ្នាកើតមពីមនោសញ្ចេតនារវាងគ្នានឹងគ្នាដែលជាតំលៃដ៏សែនខ្ពស់និងគួរអោយគោរពណាស់ ដែលខុសគ្នាដាចស្រឡះពីការដោះដូរ ដែលវាបានបំពេញអោយសេចក្តីត្រូវការនៃភាគីទាំងពីដូចតែការលះបង់ដែរ តែក្នុងជំរៅចិត្តនៃភាគីដែលដោះដូរ គឺចង់បានផលប្រយោជន៍ផ្ទាល់ខ្លួនតែរៀងៗខ្លួន ដែលវាគ្មានតំលៃអ្វីគួរអោយគោរពអីបន្តិចទាល់តែសោះ។ ម្យ៉ាងទៀតកាលណាភាគីណាមួយយកចំណុចដែលខ្លួនមាននិងជាចំនុចដែលភាគីម្ខាងទៀតត្រូវការទុកជាចំណាប់ខ្មាំង ឬទុកជាអំណួតសំរាប់អឿឬសំរាប់កៀបសង្កត់ដល់ភាគីម្ខាងទៀត នោះតំៃលខ្លួនរបស់អ្នកចាប់ផ្តើមចុះហើយ ភាគីម្ខាងទៀតនឹងមើលមិនឃើញថាអ្នកមានតំលៃគួរអោយគោរពនិងគួរអោយលះបង់ត្រលប់ទៅវិញទេ បើគេអោយត្រឡប់ទៅវិញ នោះគ្រាន់តែជាតំលៃនៃការដោះដូរតែប៉ុណ្ណោះ ប៉ុន្តែបើអ្នកមិនយកអ្វីដែលអ្នកមាន ហើយជាសេចក្តីត្រូវការរបស់ភាគីម្ខាងទៀតទុកជា ការគាបសង្កត់ តែអ្នកស្ម័គ្រចិត្តដោយពេញចេញក្នងការផ្តល់អោយភាគីម្ខាងទៀតដោយក្តីសណ្តោស នោះអំពើឬទឹកចិត្តរបស់អ្នកមានតំៃលគួរអោយគោរពណាស់។។។។
23 hrs · Public

521