គតិ ខឹម វាសនា ប្រចាំឆ្នាំ ២០០៨ ភាគ ១

•អាន ៣ នាទី

គតិ ខឹម វាសនា ប្រចាំឆ្នាំ ២០០៨ ភាគ ១

ដូចខ្ញុំនិយាយខាងដើមចឹង ថាការដឹងបញ្ហា វាសំខាន់ហើយ ប៉ុន្តែសំខាន់លើសហ្នឹងទៀត គឺការដឹងដំណោះស្រាយ។ 2008-04-09__C.Samrong-D.Samrong-S-Reap-PF-Part-2 ជនជាតិមួយចាញ់ឈ្នះជនជាតិមួយគឺដោយសារការគិត។ មនុស្សម្នាក់ពូកែជាងមនុស្សម្នាក់ទៀតគឺដោយសារការគិត។ 2008-03-15__D.Angkor-Bory-Takeo-PF ខ្ញុំថា ការជឿមិនមែនជាផ្លូវនាំទៅរកបញ្ញាទេ។ 2008-03-10__C.Kampong-Preah-D.Sangke-BB-PF-Part-1 ការជឿវាមិនមែននាំ ទៅរកការបែកបញ្ញាទេ។ 2008-02-05__D-Kom-Chay-Mear-P-Veng-Part-1 មនុស្សខ្លាចអន់ មនុស្សអន់ មនុស្សអត់ខ្លាចអន់ មនុស្សណាស់។ ទ្រព្យសម្បត្តរបស់ជនកំណាញ់ជាទ្រព្យសម្បត្តរបស់អ្នកដទៃ។ 2008-01-18__Public-Meeting-BB-Part-3 ខឹងគេបោកយើង មធ្យោបាយដោះស្រាយ ត្រូវរៀនសូត្រខ្លួនយើងអោយចេះ។ 2008-01-18__Public-Meeting-BB-Part-1 ជោគជ័យក្នុងដំណើរខុស គឺជាបរាជជ័យ។ ពិចារណាប្រកបជាមួយនឹងចិត្តអាណិតគេ ចេញមកសុទ្ធតែរឿងគតិបណ្ឌិតសម្រាប់ជួយគេតាចឹងទៅ ដល់ពេលចឹងទៅ បានជាបងលើកបទពិសោធន៍ថា គតិបណ្ឌិតកើកមកពីការពិចារណា ប្រកបជាមួយនឹងបេះដូងដែលពោពេញទៅដោយមនោសញ្ចេតនាបាន វាចេញគតិបណ្ឌិតកើត។ 2008-01-06__Headquarter-Office-PP-PF-Part-3 ពីព្រោះលេសវាមានរាប់ពាន់ យើងអាចបង្កើតលេសរាប់ពាន់ ដើម្បីការងារទង្វើរបស់យើង ក៏ប៉ុន្តែសេចក្តីពិតវាមានតែមួយ។ ចេញមកព្រោះមូលហេតុអី គឺមូលហេតុហ្នឹង។ 2008-01-06__Headquarter-Office-PP-PF-Part-2 ដើម្បីឆ្លៀតឪកាសនេះ គូសបញ្ជាក់អំពីមនោសញ្ចេតនារបស់ខ្លួនខ្ញុំផ្ទាល់តិច ពីព្រោះថា ការបើកចំហរពីខ្លួនយើងទៅមុន ធ្វើអោយមនុស្សឆាប់ស្គាល់គ្នា បង្កើតបានជាភាតរភាពនៅក្នុងសង្គម ពីព្រោះថាមនុស្សបិទជិតនាំទៅដល់ការមិនទុកចិត្តគ្នា។ អ្វីៗដែលជាអតីតកាលក្នុងការបាត់បងលោក សំភារៈ លាប យស់ សរសើរសុខ នៅជុំវិញខ្លួនខ្ញុំ ខ្ញុំចាត់ទុកជារឿងធម្មតានៃជីវិតខ្ញុំទុកវានៅខាងក្រោយរហូត អោយតែកន្លងហួសមួយវិនាទីទៅ ក៏ប៉ុន្តេអ្វីដែលខ្ញុំមិនអាចបំភ្លេចបានគឺមនោសញ្ចេតនា មនោសញ្ចេតនានេះ ខ្ញុំរាប់ចាប់ពី គ្រួសារ ប្រទេសជាតិ សង្គមរបស់ខ្លួន មនុស្សលោក មនោសញ្ចេតនាបែបហ្នឹង មិនដឹងជាយ៉ាងម៉េចទេ ជាប់នៅក្នុងខ្លួនខ្ញុំយ៉ាងជ្រៅ។ 2008-01-06__Headquarter-Office-PP-PF-Part-1

ប្រធានបទពាក់ព័ន្ធ (Topics)