ដើម្បីបែងចែកអោយជ្រះស្រឡះថាវាជាគុណឬអត់ អ្នកគប្បីយល់អោយត្រឹមត្រូវអំពីអត្ថន័យ
ដើម្បីបែងចែកអោយជ្រះស្រឡះថាវាជាគុណឬអត់ អ្នកគប្បីយល់អោយត្រឹមត្រូវអំពីអត្ថន័យ នៃពាក្យ" គុណ" ជាមុនសិន។ ដែលហៅថាគុណត្រូវបំពេញលក្ខខណ្ឌបីយ៉ាងជាចាំបាច់ដោយ ខានមិនបាន: ១-ជាអំពើល្អដែលចេញពីចេតនាល្អរបស់បុគ្គលណាម្នាក់ចំពោះបុគ្គលណាម្នាក់ទៀត។ ២-អំពើល្អដែលបុគ្គលណាម្នាក់ធ្វើចំពោះបុគ្គលណាម្នាក់ទៀតនោះត្រូវតែធ្វើដោយបានសំរេចផល ចប់សព្វគ្រប់។ មានន័យថាមិនមែនមានត្រឹមចេតនា ឬប្រឹងជួយដោយចេតនាផ្តល់អោយបុគ្គល ម្នាក់ទៀតដែរ តែការប្រឹងប្រែងនោះមិនបានសំរេចផលឡើយ ក្នុងករណីនេះ មិនចាត់ទុកថាជា គុណទេ។ ៣-អំពើដែលបុគ្គលម្នាក់បានធ្វើលើបុគ្គលម្នាក់ទៀតនោះ វាគឺជាសេចក្តីត្រូវការរបស់ បុគ្គលដែលអ្នកបានធ្វើសេចក្តីល្អទៅកាន់នោះផង។ មានន័យថាបើអ្នកបានជួយឬអោយរបស់ អ្វីមួយដែលដែលសាមីខ្លួនអ្នកទទួលគេមិនត្រូវការរបស់នោះឬការជួយនោះ ក៏មិនចាត់ទុកថាជា គុណដែរ។ លក្ខខណ្ឌទាំងបីនេះខ្វះតែមួយលក្ខខណ្ឌណាក៏មិនចាត់ទុកជាគុណដែរ៕ បើគ្រាន់តែឈាមមេចខាតល័ក្ខនឹងឈាមអាប្របាក់អន្សា ផ្តក់ចោលដោយតណ្ហាសោះបានបង្កើតកូនផ្ដល់ជីវិតជាទុក្ខ ក៏មានគុណដោយស្វ័យប្រវិត្តតាមច្បាប់ធម្មាជាតិចឹង មេចបានព្រះពុទ្ធមានពុទ្ធ្ដដីការថា ជីវិតជាទុក្ខណ៎ ?