ប្រវត្តិ លោក Isac Newton

•អាន ៧ នាទី

ប្រវត្តិ លោក Isac Newton

Isaac Newton អ្នករូបវិទ្យា គណិតវិទ្យាជាតារាវិទូរបស់អង់គ្លេស ។ តារា វិទូ រូបនេះបានរកឃើញទ្រឹស្តីបទដ៏ធំនៃអវកាស់ ។ លោកកើត ១៦៤២ ក្នុងគ្រួសារកសិករសាមញ្ញមួយ កាលនៅពីតូចគាត់ ច្រើនមានជំងឺឈឺក្បាលហើយស្គមធៀបនឹងអាយុរបស់លោក ។ លុះ ពេលធំឡើងលោកមិនមានជំងឺឈឺស្កាត់អ្វីសោះ ។ នៅសាលា លោក ជាសិស្សម្នាក់ខុសពីសិស្សដទៃមិនសំដែងចេញ នូវអ្វីលេចធ្លោឡើយ។ ក្នុងការងារកែឆ្នៃរបស់សម្រាប់លេងដោយមេកានិច លោកមានស្នាដៃ យ៉ាងបុិនប្រសព្វពិសេសត្បាល់កិនស្រូវមួយមានកូនជ្រូកជំនួសមនុស្សបញ្ជារនិងក្លែងបង្ហោះ មួយប្រើចង្រ្កៀងគោមផុតបង្ហោះនៅពេលយប់ធ្វើឲ្យមនុស្សម្នា ក្នុងតំបន់នោះមានការភ័យខ្លាច។ ឆ្នាំ ១៦៦១ លោកអាយុ ១៨ ឆ្នាំ លោកចូលមហាវិទ្យាល័យ Cambrige ។ នៅទីនោះ ថ្វីដៃរបស់ លោកមិនទាន់ស្តែងចេញច្បាស់លាស់ទេ ។ ឧទាហរណ៍ នៅឆ្នាំ ១៦៦៣ ក្នុងការប្រឡងជ្រើស រើស លោកទទួលបានចំណាត់ថ្នាក់ ២៤ ក្នុងចំណោមសិស្ស ១៤០ នាក់ ពេលនោះ ហើយមហា វិទ្យាល័យនោះត្រូវបិទទ្វារ ព្រោះមានជំងឺឆ្លង ពេលនោះ លោក Newton បានត្រឡប់មកស្រុក កំណើតរស់នៅទីនោះអស់ ៣ ឆ្នាំ (១៦៦៤-១៦៦៧) ។ ពិតហើយធម្មជាតិនៅជុំវិញភូមិកំណើតរបស់លោកមានសភាពស្ងប់ស្ងាត់ លោកបានស្វែងយល់ ត្រូសៗជាលើកដំបូង ស្តីពីការរកឃើញនូវអាថ៌កំបាំងមូលដ្ឋានទៅអនាគត ក្នុងបីក្រមខ័ណ្ឌផ្សារ ភ្ជាប់ជាមួយឈ្មោះអាយុរបស់លោក គណនាវិភាគនព្វន្តសាស្រ្ត ទ្រឹស្តីទំលាក់សេរី និងមូលដ្ឋាន គ្រឹះដល់មុខវិជ្ជាគណិតវិទ្យានេះ ។ ក្នុងពេលរិះគិតបណ្តាប្រការទាំងនោះ ដែលអ្នកប្រាជ្ញមុនឆ្លងកាត់មានលោក Kepler និងលោក Galilee បានគិតស្មានពីកំលាំងទំនាញស្រូបរបស់ផែនដី ។ លោក Newton បានកំនត់ថាពិភព ផ្កាយដាច់ខាតត្រូវរងឥទ្ធិពលកំលាំងប្រទាញគ្នាទៅវិញទៅមក ។ ក្រោយពីគណនាច្រើនលើក និងគិតត្រិះរិះនាឆ្នាំ ១៦៦៧ លោកបានបកស្រាយត្រូសៗ ជាលើកដំបូង ស្តីពីច្បាប់ទំនាញរបស់ ផែនដី ។ គេក៏បាននិយាយរឿងមួយថាមាន ថ្ងៃមួយលោក Newton បានអង្គុយក្រោមដើមប៉ោម សំលឹង មើលព្រះអាទិត្យរៀបលិច ព្រះច័ន្ទបញ្ចេញពន្លឺ និងផ្កាយបានផ្តល់់ពន្លឺភ្លឺពេញផ្ទៃមេឃ ស្រាប់តែ ពេលនោះមានផ្លែប៉ោមមួយបានធ្លាក់ចុះ ។ អ្នកប្រាជ្ញវ័យក្មេង ២៤ ឆ្នាំ ខួរក្បាលពេលណាក៏រវល់ គិតគូរពិចារណាស្វែងយល់រាល់បញ្ហាកំលាំងទំនាញរបស់ផែនដី ដោយមិននឹកស្មានសោះ លោកគិតចេញជាសំនួរមួយហេតុអ្វីបានជាផ្លែប៉ោមធ្លាក់ចុះ ហើយព្រះអាទិត្យមិនធ្លាក់ចុះ ។ ក្នុងនោះវត្តុទាំងពីរនោះត្រូវរងនូវកំលាំងទំនាញ រំពេជនោះមានព្រាយភ្លើងមួយ ។ អា ! ព្រះអាទិត្យធ្លាក់ចុះតើវាមិនធ្លាក់់វានឹងឃ្លាតឆ្ងាយពីផែនដី ។ លោកត្រូវការគិតពិចារណាអស់រយះពេល ១៦ ឆ្នាំ និងផ្សព្វផ្សាយដើម្បីពង្រឹងច្បាប់ផែនដីទំនាញ ស្រូបនូវឆ្នាំ ១៦៨៥ ។ ក្នុងចំណោមរបកគំហើញដ៏៏ធំបំផុត មានប្រភពចេញមកពីខួរក្បាលរបស់ មនុស្ស។ វត្ថុពីរស្រូបគ្នាបានដោយកំលាំងមួយសមាមាតុទៅនឹងម៉ាស់របស់វា ហើយសមាមាត្រច្រាសជា មួយស្វ័យគុណការេ នៃចំងាយរវាងផ្ចិតរបស់វត្ថុទាំងពីរ ។ ច្បាប់នេះបានជួយលោកគណនាបានម៉ាស់របស់ព្រះអាទិត្យ ម៉ាស់របស់ផែនដី និងភពផែនដី ហើយលោកបកស្រាយទៅមើល ហេតុអ្វីបានផែនដីមានរាងសំប៉ែតនៅអ័ក្សប៉ូលទាំងពីរ មូល ហេតុរបស់បាតុភូតមានជោរ មាននាច គឺជាលទ្ធផលកំលាំងទំនាញរួមផ្សំដោយព្រះអាទិត្យ និង ព្រះច័ន្ទ ការគណនាមិនច្បាស់លាស់នូវចលនារបស់ព្រះច័ន្ទ ។ ល ។ នាឆ្នាំ ១៦៨៧ លោកពង្រីក នូវរបកគំហើញរបស់ខ្លួនក្នុងស្នាដៃដ៏សំខាន់បណ្តាទ្រឹស្តី គណិតវិទ្យារបស់ទស្សនវិទ្យា ធម្មជាតិ រូបមន្តគីមី ច្បាប់៣ របស់ Newton ត្រូវបានរៀន នៅតាមសាលាគឺ

  1. រាល់វត្តុនៅនឹងស្ងៀមបន្តចលនាតាមចលនាត្រង់ស្មើជាមួយសន្ទុះមិនផ្លាស់ប្តូរ ហើយវាមិនរងនូវឥទ្ធិពលកំលាំង មកពីខាងក្រៅ ។
  2. ចលនាផ្លាស់ប្តូររបស់វត្តុមួយសមាមាត្រជាមួយកំលាំងពីរខាងក្រៅសមាមាត្រច្រាស់ជាមួយម៉ាសរបស់វត្តុ និង តាមទិសកំលាំងរូបមន្តរបស់វា មានរាងដូចនេះ F = ma ។
  3. ចំពោះឥទ្ធិពលនៃកំលាំងទាំងអស់សុទ្ធតែមានកំលាំងប្រតិកម្មសមស្របតាមទិសច្រាស ។ ច្បាប់ទាំងនេះ នៅកំរិតណាមួយបកស្រាយពីអ្វីដែលបានស្តែងចេញជាលើកដំបូង ច្បាប់់កំលាំង ប្រតិកម្មត្រូវបាន លោក Sioneopski ផ្តល់នូវរូបមន្តគីមី នៅដើមសតវត្យទី ២០ ។ Newton បានវិភាគនូវពន្លឺក្លាយជា ៧ពណ៌ ពន្លឺកាំរស្មី ។ លំហាត់គណិតវិទ្យាថ្មី ចាប់ផ្តើមធ្វើឲ្យភ័យ ខ្លាចផ្នត់គំនិតដល់អ្នកប្រាជញកាត់ចេញនូវនិយមន័យជាមូលដ្ឋានគ្រឹះអំពីកាំពន្លឺ ប៉ុន្តែការស្ថាបនា របស់លោក ស្តីពីកាំពន្លឺត្រូវបានបើកចេញជាគ្រឹះសករាជ ។ បណ្តាអ្នកសរសេរប្រវត្តិសាស្ត្ររបស់ Newton បានពិពណ៌នា ពេលលោកមានអាយុ ៥០ ឆ្នាំ គឺជា មនុស្សមានមាឌ មធ្យម ភ្នែកភ្លឺ ជើងសក់ល្បាយអាចម៍ខ្លាជានិច្ចកាលមានសុខភាពល្អ ។ លោក និយាយតិចដែលពេលណាក៏ត្រិះរិះគិតពីលំហាត់គណិតវិទ្យាណានោះដែរ ។ ឆ្នាំ ១៦៨៨ Newton ត្រូវបានបោះឆ្នោតធ្វើជាសមាជិករដ្ឋសភា គាត់មិនជ្រៀតចូលទៅក្នុងនយោ បាយ និងជាតួអង្គកំប្លុកកំប្លែង មានន័យថា ក្នុងពេលប្រជុំរាល់លើក Newton និយាយតែមួយឃ្លា (សូមបិទបាំងបង្អួចនៅទីនេះ មានខ្យល់រដូវបក់ខុសពីធម្មតា) ។ នៅឆ្នាំ ១៧០៣ លោកជាប្រធាន សមាគមន៍រាជវង្សានុវង្ស និងលោកនៅក្នុងថានៈជួរមុខ របស់គហីបត្តិរហូតផុតជីវិត ។ អ្នកប្រាជ្ញដ៏អស្ចារ្យនេះ គ្មានជំងឺឈឺក្បាល តែគាត់ស្លាប់ចៃដន្យដោយ សារជំងឺថ្លើម ក្នុងឆ្នាំ ១៧២៧ ។ វិមានអនុស្សាវរីយ៍ត្រូវបានសង់ឡើងលើផ្នូររបស់ Newton ក្នុងឆ្នាំ ១៧៣១ នៅលើខឿន បញ្ចប់ ដោយអក្សរ បណ្តាអ្នកដែលបានចាកឋាន មានសុភមង្គលដ៏ធំធេងរាល់កិច្ចការរបស់ខ្លួនល្អ និង ផ្តល់ដល់មនុស្សជាតិ៕
ប្រធានបទពាក់ព័ន្ធ (Topics)