ការលះបង់ពិតប្រាកដ​ មិនដែលមានអារម្មណ៍ថាបាត់បង់ឬអស់អ្វីទៅឡើយ​ គឺមានតែអារម្មណ៍ពេញចិត្ត​...

•អាន ២ នាទី

Veasna Khem

ការលះបង់ពិតប្រាកដ​ មិនដែលមានអារម្មណ៍ថាបាត់បង់ឬអស់អ្វីទៅឡើយ​ គឺមានតែអារម្មណ៍ពេញចិត្ត​ ទោះការលះបង់ទៅនោះវាអស់ជារបស់​ ជាលុយ​ជាកំលាំងដោយលំបាកយ៉ាងណាក៏ដោយ​ ក៏នៅតែពេញចិត្តដែរ។​ យើងអាចនិយាយម្យ៉ាងទៀតថា​ ការលះបង់ពិតប្រាកដ​ មិនមែនជាការអស់ទៅឬបាត់ទៅទេ​ តែជាអារម្មណ៍ថាទទួលបានទៅវិញទេ។​ ឃើញមនុស្សម្នាក់លះបង់ទៅអោយអ្នកណាម្នាក់​ ហើយបើយើងមានអារម្មណ៍ថាអាណិតដល់អ្នកលះបង់នោះ​ គឺមានន័យថាយើងមិនមែនជាមនុស្សដែលយល់អារម្មណ៍ពិតនៃចិត្តលះបង់ឡើយ។​ អ្នកខ្លះឃើញការងារខ្ញុំ​ ពួកគេមានអារម្មណ៍ថា​ បើគេជាខ្ញុំ​ គេខ្ជិលណាស់​ គេមិនអាចធ្វើរឿងបែបហ្នឹងទេ​ តែសំរាប់ខ្ញុំ​ ខ្ញុំទទួលអារម្មណ៍ថាសប្បាយនឹងការងារខ្ញុំណាស់​ ខ្ញុំពេញចិត្តនឹងធ្វើការងារនេះណាស់។​ ខ្ញុំទទួលអារម្មណ៍ថា​ ខ្ញុំមិនដែលមានក្តីសុខណាដាច់ចេញដោយឡែកពីក្តីសុខរបស់មនុស្សដែលខ្ញុំស្រឡាញ់​ ខ្ញុំអាណិត​ ឬមនុស្សដែលនៅក្នុងការទទួលខុសត្រូវនៃមនសិការបស់ខ្ញុំទេ។​ គ្មានការទាមទារអ្វីមកខ្លួនវិញសោះ​ឡើយ​ សុំតែលក្ខខណ្ឌម្យ៉ាងគត់​ សូមជាមនុស្សដែលមានតំលៃសមអោយចិត្តខ្ញុំចង់លះបង់ទៅអោយផងបានហើយ៕

Image may contain: 3 people, people smiling

9 hrs · Public

791 · Like · React · 30 Comments · Share · Full Story · Save · Report

ប្រធានបទពាក់ព័ន្ធ (Topics)