ខ្ញុំសែនមហាធុញ
Veasna Khem
ខ្ញុំសែនមហាធុញ
ជ្រិញ សាំ នឹងពាក្យថា យើងជាខ្មែរយើងត្រូវចេះអោយតំលៃខ្មែរដូចគ្នា
អោយតំលៃរបស់ខ្មែរយើង ប្រពៃណីខ្មែរយើង បទចំរៀងខ្មែរយើងជាដើម។
របស់មួយដែលមានតំលៃមិនព្រោះតែជាតិសាសន៍របស់ខ្លួន
ឬអ្នកដទៃលើកតំលៃនោះទេ ធ្វើអោយតែល្អ ធ្វើអោយតែត្រឹមត្រូវ
ធ្វើអោយតែវាមានគុណភាពទៅ ទាំងនោះវាជាតំលៃនៃរបស់នោះឬការងារនោះហើយ។
អ្នកណាមិនអោយតំលៃរបស់ នោះ ការងារនោះ
វប្បធម៌ឬប្រពៃណីដ៏មានតំលៃនោះៗវាគ្រាន់តែជាការបន្ថោកតំលៃខ្លួនឯងតែប៉ុណ្ណោះ
គេមិនអាចដាច់ខាត បន្ថោកតំលៃពិតនៃអ្វីមួយដែលមានតំលៃពិតរបស់វានោះ។
បើវាជារបស់ដែលគ្មានតំលៃឬតំលៃវាទាប ហើយចេះតែអំពាវនាវអោយគេជួយអោយតំលៃ
អ្នកណាហ៊ានចូលរួមលើកតំលៃរបស់ដែលអត់តំលៃឬមានតំលៃទាប
ថាជារបស់មានតំលៃឬតំលៃខ្ពស់ នោះគឺជាការចូលរួមបន្ថោកតំលៃខ្លួនឯងតែប៉ុណ្ណោះ។
ខ្ញុំចង់និយាយថា
មិនចាំបាច់ស្រែកអំពាវនាវអោយអ្នកណាជួយលើកតំលៃរបស់អ្វីដែលខ្លួនកំពុងតែធ្វើទេ
តែសូមតែធ្វើដោយដឹងខ្លួនយ៉ាងជាក់ច្បាស់ថា
ខ្លួនកំពុងតែធ្វើឬកំពុងតែមានរបស់ដែលមានតំលៃក្នុងដៃទៅវាគ្រប់គ្រាន់
បញ្ជាក់ថាយើង របស់យើងឬការងារវាមានតំលៃពេញលេញទៅហើយ។ LDP
សព្វថ្ងៃដើរក្នុងលំអាននេះ។ ឈាមអ្នកបដិវត្តគឺត្រូវតែបែបហ្នឹង៕
2 hrs · Edited · Public
159 · Like · 21 Comments · Share · Full Story · Report