ខ្ញុំមានអារម្មណ៍ថា ក្នុងជាតិនេះ ខ្ញុំបានសងបំណុលទឹកដីកំណើត និងជាតិសាសសន៍មួយនេះរួចរា...
Veasna Khem
ខ្ញុំមានអារម្មណ៍ថា ក្នុងជាតិនេះ ខ្ញុំបានសងបំណុលទឹកដីកំណើត និងជាតិសាសសន៍មួយនេះរួចរាល់អស់ហើយ ខ្ញុំនៅជំពាក់បំណុលកូនចៅសមាជិកក្រុមគ្រួសារLDPខ្ញុំតែប៉ុណ្ណោះ។ មនសិកាប្រាប់ខ្ញុំថា ជាតិសាសន៍ជាខ្មែរ មិនមែនភ្ជាប់ជាមួយកំណើតពីក្នុងឧទ្ទរម្តាយខ្ញុំមកទេ បើជាតិសាសន៍មួយនេះពួកគេស្អប់ខ្ញុំ មិនត្រូវការក្តីស្រឡាញ់ពីខ្ញុំទេ តើពួកគេមានតំលៃអ្វីអោយខ្ញុំលះបង់សាច់ឈាមដើម្បីមនុស្សដែលអារម្មណ៍ខ្ញុំពាល់ថាគ្មានតំលៃសមនឹងខ្ញុំលះបង់អោយបែបនេះនោះ? ហេតុអ្វីខ្ញុំមិនអាចស្រឡាញ់ជាតិសាសន៍ដទៃដែលស្រឡាញ់ខ្ញុំជាបងប្អូន ហើយរួមរស់ដោយមនោសញ្ចេតនាជាបងប្អូននឹងពួកគេបានទៅ? ព្រោះតែគេមិនមែនជាជាតិសាសន៍របស់ខ្ញុំឬ? ទេជាតិសាសន៍មិនបានភ្ជាប់ខ្ញុំពីក្នុងឧទ្ទរអ្នកម្តាយខ្ញុំមកទេ វាជារបស់ដែលគេពាក់អោយខ្ញុំពេលខ្ញុំកើតចេញមកហើយតើ។ កូនសំឡាញ់ទាំងឡាយអើយ ពុកមិនអាចទុកកូនអោយមនុស្សថោកទាប និងមនុស្សរងគ្រោះដែលគ្មានតំៃលសមនឹងកូនជួយ មើលងាយការលះបង់របស់កូនទេ។ ពុកនឹងខំរិះគិតរកផ្លូវផ្សេងបង្កើតបរិយាកាសល្អៗសំរាប់ជីវិតដ៏មានតំលៃរបស់កូនអោយសមនឹងតំលៃជាមនុស្សរបស់កូន និងការលះបង់ពេញដោយមនោសញ្ចេតនារបស់កូនដែលមានចំពោះដល់អ្នកដទៃ។ ពុកមិនអាចស៊ូទ្រាំនឹងការប្រមាថមាក់ងាយនៃមនុស្សថោកទាប និងជនរងគ្រោះដ៏គួរអោយស្អប់ដែលជាមនុស្សគ្មានតំលៃសមនឹងកូនលះបង់សូម្បីតែញើសមួយតក់ មកលើទឹកចិត្តលះបង់ដ៏ស្មោះត្រង់និងពេញដោយមនោសញ្ចេតនារបស់កូនឡើយ។ ជីវិតពុកជាតិនេះ អស់មានជំពាក់អ្នកណាទៀតហើយ ពុកសងជាតិសាសន៍នេះរួចរាល់អស់ហើយ ពុកសល់តែបំណុលរបស់ពុកចំពោះពួកកូនតែប៉ុណ្ណោះដែលពុកមិនទាន់បានសង។ កូនសងជាតិសាសន៍នេះអោយអស់បំណុល និងអោយអស់កម្មពៀរដែលកូនមានចំពោះជាតិសាសន៍នេះចុះ រួចហើយយើងនឹងរស់ជុំគ្នាដោយក្តីសុខសាន្តនាជីវិតចុងក្រោយរបស់ពួកយើងណាកូន។ ទុកចិត្តពុកចុះ ពុកកំពុងតែគិតហើយកូន។ ទាំងនេះក៏ព្រោះតែពុកស៊ូមិនបាននឹងការប្រមាថដ៏ព្រៃផ្សៃនៃមនុស្សថោកទាបនិងមនុស្សគ្មានតំលៃមកលើពួកកូននោះឯង។ ពុកចាំមើលតែមួយអាណត្តិទៀតទេកូន។។
2 hrs · Public


1,090 · Sad · 400 Comments · Share · Full Story · Saved · Report