ពូដេកមិនបាន ហូបមិនចូលមាត់ គិតនោះគិត ដល់ចាស់មុនអាយុ ព្រោះពូចេះតែមានអារម្មណ៍ថា

•អាន ១ នាទី

ពូដេកមិនបាន ហូបមិនចូលមាត់ គិតនោះគិត ដល់ចាស់មុនអាយុ ព្រោះពូចេះតែមានអារម្មណ៍ថា ពូនៅសល់ពេលតិចណាស់ បើអត់ពីពូតើពួកក្មួយៗ អាចមានសមត្ថភាពទប់នឹងឧបសគ្គ បំបែក ឧបសគ្គទាំងនេះបានទេ។ នឹកដល់រឿងនេះពូឈឺចុកចាប់ពីក្បាលដល់ចុងជើង។ ពូស្រណោះអ្នក ស្នេហាជាតិពិតប្រាកដរបស់ខ្មែរ ដែលក្នុងអតីតកាលត្រូវបានពួកមនុស្សថោកទាបលាបពណ៌ យកសម្លាប់ចោល តើលោកឈឺចាប់ប៉ុណ្ណាដែលរងអំពើអយុត្តិធម៌បែបនេះ។ ពូស្រណោះជនទន់ ខ្សោយខ្មែរ តើនឹងគេចរួចពីការបោកប្រាស់របស់មនុស្សថោកទាបតាមរបៀបណា បើល្ងង់យ់ាង នេះ។ ពូពិតជាមិនអាចស៊ូទ្រាំ នៅស្ងៀមបាននឹងរឿងទាំងអស់នេះទេ។ ពូត្រូតែធ្វើវារហូតដល់ ដង្ហើមចុងក្រោយ៕

ប្រធានបទពាក់ព័ន្ធ (Topics)