ដើមឈើធំនិងក្ងានពណ៌ស
ដើមឈើធំនិងក្ងានពណ៌ស
....... កាលគ្រាមួយ ជួងជឺបានធ្វើដំណើរមកដល់តំបន់ភ្នំមួយ ។ គេប្រទះឃើញដើមធំមួយដើមមាន ទំហំជាច្រើនឧ៌ប បែកមែកសាខាយ៉ាងត្រឈៃ ។ នៅពីក្រោមដើមឈើមានអ្នករកសុីកាបឈើ ជាច្រើនព្រមទាំងឧបករណ៍កាប់ឈើសព្វបែបយ៉ាង តែពុំមានអ្នកណាប៉ះពាល់ដើមឈើមួយ ដើមនេះសោះ។ ជួងជឺនឹកចម្លែកក្នុងចិត្តជាខ្លាំង គាត់សួរទៅអ្នកកាប់ឈើទាំងនោះហើយគេក៏ឆ្លើយថា “ឈើនេះសាច់វាមិនសួវល្អ គេមិនអាចយកទៅធ្វើអោយជាប្រយោជន៍បានឡើយ” “អូ! អញ្ជឹងទេឬ?” ជួងជឺឧទានដូច្នេះហើយក៏ងាកទៅប្រាប់សិស្សរបស់ខ្លួនថា “ដោយសារតែអ្នកទាំងនេះ គេមិនអាចយកវាទៅធ្វើអោយកើតប្រយោជន៍អ្វីបានទេនោះ ហេតុនេះ ហើយទើបបានជាវាមានអាយុយឺនយូររហូតដល់ធំថ្នាក់នេះ មនុស្សយើងគួរតែធ្វើខ្លួនឲ្យដូចជាដើម ឈើនេះទើបល្អ” ពេលដើរមកផុតពីតំបន់ព្រៃភ្នំ ឈានដល់ពេលព្រលប់គាត់បាននាំសិស្សចូលទៅសម្រាកនៅផ្ទះ មិត្តភ័ក្តិជិតស្និទ្ធម្នាក់ដែលមានទីលំនៅនៅក្នុងភូមិមួយ ។ ពេលឃើញជួងជឺមកដល់ ម្ចាស់ផ្ទះមានបីតិសោមនស្សរីករាយជាខ្លាំង ។ គាត់បានឲ្យកូនរបស់ គាត់រៀបចំរកស្រានិងចាប់ក្ងានយកមកជប់លៀងទទួលជួងជឺ ។ កូនគាត់ក៏ទាញកាំបិតចេញមកហើយសួរទៅគាត់ថា ពុក តើយើងគួរសម្លាប់អាក្ងានដែលចេះស្រែក ឬមួយយកអាមិនចេះស្រែក? ឪពុកក៏ឆ្លើយថា “តើទុកអាមិនចេះស្រែកបានប្រយោជន៍អ្វី?” សិស្សរបស់ជួងជឺឮ ដូច្នេះក៏សួរទៅជួងជឺថា “ដើមឈើធំដែលរស់នៅបានយូរព្រោះតែវាមិនមានអ្វីឲ្យកើតជាប្រយោជន៍ តើឥឡូវនេះម្ចាស់ផ្ទះ យល់ឃើញថាក្ងានសនោះវាឥតប្រយោជន៍បែរជាសម្លាប់វាចោលទៅវិញ តើររឿងទាំងពីនេះលោក គ្រូគួរអធិប្បាយយ៉ាងណា?” ជួងជឺសើចហើយពោលថា យើងគួរធ្វើខ្លួនឲ្យនៅជាកណ្តាល គឺនៅចន្លោះពីអ្វីដែឡអាចនិងអ្វីដែលមិនអាចព្រោះនៅចន្លោះ កណ្តាលបែបនេះ វានឹងមិនផ្អៀងទៅម្ចាងៗ ហើយមិនមាននរណាមកចាប់កំហុសយើងបាន។ **កត់ត្រានៅក្នុង ជួងជឺ