បញ្ហាដែលមនុស្សទូទៅចាត់ទុកថាជាបញ្ហានោះ វាមិនមែនជាបញ្ហាទេ ដែលជាបញ្ហាពិតប្រាកដ

•អាន ១ នាទី

Veasna Khem

បញ្ហាដែលមនុស្សទូទៅចាត់ទុកថាជាបញ្ហានោះ វាមិនមែនជាបញ្ហាទេ ដែលជាបញ្ហាពិតប្រាកដ

គឺនៅត្រង់របៀបនៃការដោះស្រាយបញ្ហានេះឯង។ មនុស្សរស់នៅក្នុងសង្គមមនុស្ស ទោះសង្គមធំ

ឬសង្គមតូច ទំនាស់តែងតែកើតមាន ដូចចានក្នុងរាវ វាតែងតែប៉ះទង្គិច ការប៉ះទង្គិចដែលមនុស្ស

ទូទៅចាត់ទុកថាជាបញ្ហានោះ វាមិនមែនជាបញ្ហាទេ ព្រោះវារឿងធម្មតានៃសង្គមមនុស្ស តែជា

បញ្ហាពិតប្រាកដនៅត្រង់របៀបប្រតិកម្មតបនឹងបញ្ហានោះឬរបៀបនៃការដោះស្រាយបញ្ហានោះ

ទៅវិញទេ។ ជីវិតកើតមកតែងតែមានបញ្ហា ដូច្នេះបញ្ហាទាក់ទងនឹងជីវិតមិនមែនជាបញ្ហាទេ ព្រោះវាជាភាពធម្មតានៃជីវិត បើអ្នកយល់ពីរបៀបនៃការដោះស្រាយបញ្ហា នោះវាគ្មានបញ្ហាអ្វីទេ តែបើអ្នកមិនយល់ពីរបៀបដោះស្រាយបញ្ហា នោះហើយគឺជាបញ្ហាពិតប្រាកដរបស់ជីវិត៕

4 hrs · Public

109 · Like · 10 Comments · Share · Full Story · Report

ប្រធានបទពាក់ព័ន្ធ (Topics)