រស់មិនកើតទេ ស្រុកគេធ្វើម្ចាស់ យើងជាកញ្ជះ រស់ព្រោះគេអោយ សិទ្ធិនិអំណាច គេប្លន់អស់ហើយ ឱក...

•អាន ១ នាទី

-រស់មិនកើតទេ ស្រុកគេធ្វើម្ចាស់ យើងជាកញ្ជះ រស់ព្រោះគេអោយ សិទ្ធិនិអំណាច គេប្លន់អស់ហើយ ឱកូនខ្មែរអើយ យើងរស់ម្តេចទៅ។ -សទៅជាខ្មៅ ត្រូវទៅជាខុស មិនមានកំហុស គេចាប់ឆៅៗ ព្រាត់ប្រាសនិរាស ចោលឋានលំនៅ ក្នុងគុគណែននៅ ដោយជនត្រង់ស្លូត។ -ជាតិធ្លាប់រុងរឿង ឥឡូវសូន្យសុង ទាំងក្រៅទាំងក្នុង ធុំស្អុយគ្រាតគ្រោត រស់យ៉ាងម៉េចទៅ ពួនដុបគុម្ពោធ ទីណាអភិវឌ្ឍន៍ ទីនោះឈាមហូរ។ -រស់មិនបានទេ ឈឺណាស់ផ្សាណាស់ ទោះស្លាប់ត្រូវផ្លាស់ ទោះស្លាប់ប្តូរ យកសិទ្ធិអំណាច សាងពូជថ្លៃថ្នូរ ពូជពីអង្គរ តមកពូជជួង៕

ប្រធានបទពាក់ព័ន្ធ (Topics)