ប្រវត្តិ លោក Thosmas Edison

•អាន ១០ នាទី

ប្រវត្តិ លោក Thosmas Edison

Thomas Edison កើតនៅ Milan, Ohio ។ លោកជាជនជាតិអាមេរិកកាំង រស់នៅក្នុងត្រកូលគ្រួសារដ៏ក្រីក្រមួយ ។ Edison ត្រូវបង្ខំចិត្តទៅរកសុីតាំង ពីអាយុ ១២ ឆ្នាំ ។ ក៏ប៉ុន្តែទុកជាស្ថិតក្នុងស្ថានភាពដ៏លំបាកយ៉ាងនេះក្តី កុមារ Edison នៅតែស្រឡាញ់ជក់ចិត្តរៀនសូត្រដោយខ្លួនឯង ជាពិសេស ចូលចិត្តធ្វើការពិសោធន៍រូបវិទ្យា និងគីមីវិទ្យា ។ ចាប់តាំងពីអាយុ ១៥ ឆ្នាំ Edison បានចាប់ផ្តើមកសាងបុព្វហេតុនៃការរក ឃើញថ្មីមួយ ដោយបង្កើត ម៉ាសុីនថត-ចាក់សម្លេងជាលើកដំបូងបង្អស់ ជាមួយនឹង ហុងវ័ណ្ឌខ្សែលួសដែលគេក្រវាត់ចោល ។ នៅអាយុ ២២ ឆ្នាំ Edison បើកសហគ្រាសជួសជុលម៉ាសុីនមួយ ហើយមិនយូរប៉ុន្មានបានក្លាយទៅជាអ្នកបច្ចេកទេស ដ៏ល្បីល្បាញពេញទាំងពិភពលោក ។ ក្នុងមួយជីវិតធ្វើសកម្មភាពដ៏ពុះកញ្រ្ជោលរបស់ខ្លួន លោក បានផ្តល់អោយមនុស្សលោកនូូវការរកឃើញថ្មីជាងមួយពាន់មុខដ៏មានតម្លៃ ដូចជា ៖ ម៉ាសុីនច្រៀង ទូរស័ព្ទ អំពូលភ្លើង ម៉ាសុីនអគ្គីសនី ។ ល ។ បរាជ័យនៃការពិសោធន៍មួយ អាយុ ១៥ ឆ្នាំ Edison ត្រូវទៅរកលុយចិញ្ចឹមជីវិត តាមវិធីបោះពុម្ពការសែតលក់អោយអតិថិជនតាម រទេះភ្លើង ។ ជាមួយនឹងគំនិតច្នៃប្រឌិតរបស់ខ្លួន Edison បានធ្វើអោយទំព័រការសែតកាន់តែមាន សម្រស់ទទួលបានការពេញចិត្តពីអតិថិជន ។ ហេតុនោះ ក្រុមហ៊ុនរទេះភ្លើងបានត្រៀមខ្លួនជា ស្រេច រៀបចំនូវទូររថភ្លើងមួយដោយឡែកធ្វើរោងជាងបោះពុម្ពកាសែតសម្រាប់ផ្តល់ឲ្យចាងហ្វាង កាសែតតូចច្រមកនេះ ។ ថ្ងៃមួយរថភ្លើងកំពុងតែរត់ សម្លេងផ្ទុះមួយដ៏ខ្លាំងព្រឺព្រួចបានលាន់ឡើង ។ អ្នកដំណើរផ្អើលឆោឡោ ។ រថភ្លើងបញ្ឈប់ដំណើរ ។ បន្ទាប់ពីនាទីដ៏គួរអោយភិតភ័យនេះ គេបានរកឃើញប្រភពនៃគ្រោះមហន្តរាយនេះ ។ ការពិត លោកចាងហ្វាងកាសែតតួចច្រមក់បានប្រើប្រាស់ទូររថភ្លើងសម្រាប់ខ្លួនមិនត្រឹមតែធ្វើការបោះពុម្ព កាសែតប៉ុណ្ណោះទេ គឺនៅបានដំណើរការពិសោធន៍ផ្សេងៗ ទៀត ។ នៅលើកនេះ ដោយធ្វេសប្រហែស Edison បានធ្វើអោយផ្ទុះទូររថភ្លើង ហើយប្រហែលតែមួយ វិនាទីទៀត ... ជីវិតរបស់ Edison ក៏នឹងត្រូវបាត់បង់ដែរ ។ លោកប្រធានរថភ្លើងខឹងច្រឡោតយ៉ាងខ្លាំង ក្រោយពីបានដឹងរឿងនោះ ។ គាត់ដាច់ខាតត្រូវតែ "បណ្តេញក្បាល" អនាគតអ្នកប្រាជ្ញយើង និងអោយរើគ្រឿងពិសោធន៍កំបុិកកំប៉ុកចេញពី ទូររថភ្លើងមួយរំពេច និងប្រើសំដីគំរាមកំហែងដល់ Edison ថា -ប្រយ័ត្នណា ! អោយតែឯងបន្តល្បែងចំកួតបែបនេះទៀត គង់តែមានថ្ងៃអស់ជីវិត ហើយថែមទាំង អន្តរាយដល់ជីវិតអ្នកដទៃទៀតមិនខាន ។ ប៉ុន្តែយុវជនដែលស្រឡាញ់ការចេះដឹង មិនយកត្រចៀក ស្តាប់សំដីទាំងនោះឡើយ ។ ម្នាក់ឯងជាមួយបាតដៃទាំងពីរ Edison បានឈានលើមាគ៌ាឯតទគ្គកម្ម វិទ្យាសាស្ត្រយ៉ាងអង់អាចក្លាហាន ។ ល្បែងបោកប្រាស់មួយទៀត ឆ្នាំ ១៨៧៩ ក្នុងពិធីតាំងពិពណ៌មួយនៅប៉ារីស គេបានតាំងម៉ាសុីនច្រៀងមួយដែល Edison បាន ផលិត ។ នៅពេលដែលឮសម្លេងមនុស្សលាន់ចេញពីគ្រឿងបំពង់សម្លេងនៃម៉ាសុីនច្រៀង បុរស ត្រកូលអភិជនមួយរូប ដែលមានមុខនៅទីនោះមិនព្រមជឿដាច់ខាត ចំពោះការរកឃើញម៉ាសុីន នេះឡើយ ។

  • វាជាល្បែងបោកប្រាស់មួយទៀតហើយ ! ខ្ញុំសូមអះអាងថា គឺអ្នកបញ្ជាម៉ាសុីននោះឯង ដែល បញ្ចេញសម្លេងនោះ... បុរសស្ទុះទៅបិទមាត់អ្នកបញ្ជាម៉ាសុីនច្រៀង ... តែគួរអោយអាណិតណាស់ ទុកជាបុរសត្រកូលអភិជននោះប្រឹងរកគ្រប់មធ្យោបាយដើម្បីវែកមុខ ល្បែងបោកប្រាស់ នេះយ៉ាង ណាក៏ដោយ ក៏ម៉ាសុីនច្រៀងនៅតែបន្ត បញ្ចេញសម្លេងរបស់ចំរៀង ... ដដែល ។ ប្រយោជន៍របស់ទ្វារមួយ Edison ជានិច្ចកាលនឹកឃើញដល់បណ្តាមធ្យោបាយ ដើម្បីអោយធូរស្រាលកម្លាំងពលកម្ម ។ លោកបានរកឃើញកន្លែងសម្រាប់ប្រើការរកឃើញថ្មីៗដោយមិនថានៅកន្លែងណាឡើយ ។ ថ្ងៃមួយ មានមិត្តម្នាក់មកលេងជាមួយលោក ។ គាត់តំអូញថា ទ្វារនៅខាងក្រៅផ្ទះធ្ងន់ពេក ។ Edison ផ្ទុះសំណើត
  • គ្មានអីគួរអោយត្អូញត្អែរទេ ... បើសិនជាបងឯងដឹងថា ភ្ញៀវគ្រប់រូប ដែលមកកាន់ទីនេះ ពេលរុញ ទ្វារចូលមកម្នាក់ៗបានជួយបូមទឹកជំនួសខ្ញុំដល់ទៅ ៣០លីត្របង្ហូរទៅដាក់អាងនៅលើដំបូលផ្ទះ។ ការពិតឯតទគ្គកម្មយើងបានឆ្លៀតប្រើទ្ធារចេញចូល ដើម្បីអោយទៅជាម៉ាសុីនបូមទឹកសម្រាប់បង្ហូរ ទឹកទោកាន់បន្ទប់ទឹកនានា ។ លទ្ធផលនៃការប្រុងប្រយ័ត្ន Edison ធ្វើការងារអ្វីមួយដោយម៉ត់ចត់ណាស់ ។ មិនចំពោះឯតទគ្គកម្មណាមួយឡើយ លោក តែងតែតស៊ូធ្វើការពិសោធន៍មួយហើយមួយទៀតរហូតដល់បានទទួលលទ្ធផលដូចបំណង ។ ដូចជាក្នុងពេលស្រាវជ្រាវពីអាគុយជាដើម លោកត្រូវធ្វើពិសោធន៍ដល់ទៅ ... ៥០ ពាន់លើក ។ ចំណែកក្នុងការរកវត្តុធាតុសម្រាប់ធ្វើរេសុីស្តង់អំពូលភ្លើងតួលេចនៃការធ្វើពិសោធន៍ឡើងដល់ទៅ ៨ពាន់ លើកដែរ ។ មិត្តម្នាក់បានសួរលោកថា :
  • បងឯងមិននឹកឃើញថា ធ្វើបែបនេះជាការប្រុងប្រយ័ត្នហួសហេតុពេកទេឬ ? Edison ឆ្លើយតបវិញ :
  • មានអ្វីដែលថាហួសហេតុនោះ ? បើសិនជាគ្មានការពិសោធន៍ ៥០ពាន់លើកមុននោះ វាប្រាកដជា គ្មានអាគុយគំរូ ៥០.០០១ ដែលខ្ញុំពេញចិត្តនេះឡើយ ។ អាគុយទី ៥០.០០១ នេះ គឺអាគុយដែលយើងប្រើរហូតមកទល់សព្វថ្ងៃនេះ ។ ដើម្បីសម្រេចបានគោលដៅ នៅពេលធ្វើការពិសោធន៍រកវត្តុធាតុសម្រាប់ធ្វើរេសុីស្តង់អំពូលភ្លើង Edison ត្រូវរិះរកអស់ពេល យ៉ាងយូរនៅតែមិនទាន់សម្រេចបានគោលបំណង ។ លោកបានចាត់មនុស្សម្នាក់អោយទៅដល់ ប្រទេសជប៉ុន រកទិញឬស្សីពកមួយប្រភេទ ដែលសរសៃរបស់វាអាចច្នៃធ្វើជាធ្យូងវត្តុធាតុដើម សម ស្របនឹងសំណូមពរជាកំណត់របស់លោក ។ អ្នកដែលបានចាត់ទៅបង្ហាញនូវការអល់ឯក
  • តើរេសុីស្តង់អំពូលភ្លើងមួយគូរតែចំណាយកម្លាំងដល់ថ្នាក់ហ្នឹងឬ ? Edison បញ្ចេញទឹកមុខមុឺងម៉ាត់រួចនិយាយ
  • នៃ មិត្តសំលាញ់ ! ធ្វើការជាមួយខ្ញុំ សុំកុំនិយាយដល់ការខាតបង់កម្លាំងអី ។ តែគួរសំឡឹងទៅកាន់ គោលបំណង ដែលយើងត្រូវការ ! មេរៀនសម្រាប់អ្នកស្កប់ស្កល់និយម មានមួយលើកនោះ Edison បានប្រគល់អោយសហការីរបស់ខ្លួនស្រាវជ្រាវរចនាសម្ព័ន្ធកម្លាំង ម៉ាសុីននាវាមុជទឹកមួយ ។ សហការីនេះ យកមកឆ្លងនូវវិធានការ បី ដែលទាំងពីរលើកនោះត្រូវ Edison បដិសេធទាំងអស់ ។ ដល់លើកទី ៤ សហការីនិយាយថា -ខ្ញុំបានពិចារណារកគ្រប់របៀបហើយ ហើយមិនអាចធ្វើអ្វីអោយលើសនេះបានទៀតទេ ! -ពិតទេ ? ពីរថ្ងៃក្រោយមក Edison អញ្ជើញសហការីនោះមកជួួយលោក ហើយ បង្ហាញអោយមើលព្រមគ្នា ... នូវវិធានការ ៤០ ខុសប្លែកពីគ្នា ដែលអេឌីសុន សម្តែងអោយឃើញយ៉ាងជាក់ស្តែង ។ ការពិតដើម្បីបង្ហាញជាគំរូពីការប្រុងប្រយ័ត្នដល់សហការីរបស់ខ្លួន Edison បានចំណាយពេលស្រាវ ជ្រាវលើគ្រប់ជ្រុងជ្រោយនៃបញ្ហា ហើយបានដាក់បន្ថែមនូវ វិធានការសមស្របផ្សេងៗជាច្រើន ទៀត ដើម្បីបញ្ជាក់អោយឃើញថា ... ចំនួន ៤ មិនទាន់ជាឯកតាលេខធំជាងគេទេ ។ ពាក្យទូន្មានដ៏មានប្រយោជន៍ គ្មានថ្ងៃណាមួយដែល Edison បដិសេធមិនទទួលជួបជាមួយអ្នកឯតទគ្គកម្មពាក់កណ្តាលរដូវ ដែល មិនព្រមស្រាវជ្រាវរុករក ហើយចេះតែស្រមៃ ចង់ឆក់ បានលទ្ធផលភ្លាមៗឡើយ ។ មានម្តងនោះ ជនម្នាក់បានមកជួប Edisonហើយសួរថា :
  • ជំរាបប្រសាសន៍លោក ខ្ញុំកំពុងចង់រកអោយឃើញនូវអង្គធាតុមួយដែលអាចនឹងរលាយចូលក្នុង គ្រប់វត្ថុធាតុ ដែលជាសូលុយស្យុង So-Lution មួយដ៏អស្ចារ្យ ខ្ញុំមកនេះ ដើម្បីសុំលោកជួួយបង្ហញ ណែនាំផ្លូវដែលត្រូវដើរ ។ Edison សើចញឹម ៗ
  • ជំរាបប្រសាសន៍លោក មុនពេលលោកគិតឃើញដល់ការរកឃើញថ្មីនូវអង្គធាតុរលាយដ៏អស្ចារ្យ នោះ សូមលោកពិចារណាមើល .... តើវាអាចនិងដាក់នៅក្នុងអ្វីបានសិន ? អ្នកបង្កើតថ្មី អៀនរឹងខ្លួន ។ ពេលនោះទើបដឹងថា ខ្លួនពិតជាល្ងង់ខ្លៅមែន ។ មានមនុស្សខ្លះបានសួរ Edison ថា : ជំរាបប្រសាសន៍លោក តើអ្នកបង្កើតថ្មីគ្រប់រូបត្រូវការនូវលក្ខណអ្វីខ្លះ ? Edison ឆ្លើយថា :
  • ចំពោះអ្នកបង្កើតថ្មី ទេព្យកោសល់ដែលទេវតាប្រទានអោយមានតែមួយភាគរយប៉ុណ្ណោះ ចំណែក ៩៩ % ទៀត គឺដោយដំណក់ញើស និងទឹកភ្នែក ។ គុណសម្បត្តិ និងការខ្វះខាតរបស់ Edison Edison ជាមនុស្សដែលមានការប្រឹងប្រែងដ៏មហស្ចារ្យ ។ ជារៀងរាល់ថ្ងៃលោកធ្វើការដល់ទៅ ១២ ម៉ោង ក្នុងបន្ទប់ពិសោធន៍ ។ លោកប្រឹងប្រែងធ្វើពិសោធន៍អស់ពីករណីមួយដល់មួយ រហូតដល់រក ឃើញវិធីដោះស្រាយបានយ៉ាង សមរម្យបំផុត ។ តែនៅពេលយកចិត្តទុកដាក់ដល់ការអនុវត្តន៍ លោកមានការខ្វះខាតមួយដោយមើលស្រាលទ្រឹស្តី ។ អ្នកបច្ចេកទេសអូទ្រីសនីកូនតេសឡា បានកត់សំគាល់ពី Edison ថា :
  • បើសិនជាគាត់ធ្វើឆ្លាក់ម្ជុលមួយដើមទៅក្នុងគំនរចំបើង គាត់នឹងរើចំបើងម្តងមួយទងៗ ដើម្បីរក ដោយមិនរវល់រិះគិតមើល តើម្ជុលនៅកន្លែងណាឡើយ ។ ក្នុងដំណាក់កាលធ្វើពលកម្មវិទ្យាសាស្ត្រ របស់ខ្លួនលោកត្រូវបង់ខាតកម្លាំងពលកម្មយ៉ាងហោណាស់ ៣០ % នៃការងាររបស់លោក ៕
ប្រធានបទពាក់ព័ន្ធ (Topics)