ប្រវត្តិ លោក Blaise Pascal

•អាន ៧ នាទី

ប្រវត្តិ លោក Blaise Pascal

Pascal ជាអ្នកប្រាជ្ញលើច្រើនវិស័យ និងរួមចំណែកយ៉ាងធំធេង ក្នុងវិទ្យាសាស្ត្រ ។ លោកចាប់បដិសន្ធិក្នុងត្រកូលបញ្ញវ័ន្ត ។ បរិយាកាសវិទ្យាសាស្ត្របានជំរុញដល់ការពង្រីកនូវ ទេព្យកោសល្យរបស់លោកតាំងពីនៅវ័យកុមារម្ល៉េះ ។ អាយុបាន ១០ ឆ្នាំ កុមារ Pascal ចេះធ្វើការកត់សំគាល់ ពីការរាលឆ្លង សូរស័ព្ទហើយបានសរសេរ "និក្ខេបបទខ្លី" អំពីក្រឹត្យក្រម រាលឆ្លង សូរស័ព្ទទៀតផង ។ វ័យបាន២០ ឆ្នាំ Pascal ចាប់ផ្តើម ធ្វើសំណង់បង្កើតថ្មីយ៉ាងឆ្នើម លើគណិតសាស្ត្រ និងរូបវិទ្យា ។ លោកជាអ្នកបង្កើតចេញនូវវិធីផ្ទៃមុខរាបកូនីក ច្បាប់ទឹកនឹងថ្កល់ និងការសន្និដ្ឋានពីការស្ថិតស្ថេរនៃ សំពាធបរិកាស ។ លោកក៏ជាបិតាបង្កើតនូវបណ្តាម៉ាសុីនគិតលេខ ហើយបានច្នៃប្រឌិតបង្កើតនូវ ម៉ាសុីនគិតលេខចំនួន ៥០ ដែលមានម៉ូតខុសប្លែកៗពីគ្នា ។ មិនតែប៉ុណ្ណោះ Pascal ក៏ជាទស្សនវិទូ មួយរូបដែលមានទស្សនៈនយោបាយ និងសង្គមជឿនលឿន ។ វណ្ណកម្ម "លិខិតផ្ញើចំពោះមិត្ត" របស់លោកត្រូវបានវាយតម្លៃថា ជាវណ្ណកម្មសិល្បអក្សរសិល្ប៍ដ៏ឆ្នើមរបស់បារាំង ។ រូបកង់រថយន្ត និង រូបជ្រុងទ្រវែង នៅរាល់ពេលល្ងាចក្នុងបន្ទប់ទទួលភ្ញៀវរបស់អ្នកគណិតសាស្រ្ត Étienne Pascal (ជាឪពុកគាត់) ច្រើនតែមានឥស្សរជនដ៏ល្បីៗឈ្មោះនៅទីក្រុងបារីសមកលេងកុះករ ។ គេបានពិភាក្សាលើច្រើន បញ្ហា ។ ក្នុងនោះមានទាំងបញ្ហាគណិតសាស្រ្តទៀតផង ។ កាលណោះកុមារ Blaise Pascal ទើបតែ មានអាយុ ៨ ឆ្នាំ ប៉ុណ្ណោះ ម្តងនោះគេបានលួចបើកទ្វារចូលដោយបើកភ្នែកធំៗថ្លាយង់សំលឹងទៅ មុខដ៏ក្រហមរបស់លោក ដែលកំពុងជជែក និងប្រកែកគ្នា.....។ ថ្ងៃមួយ Pascal បានសួរឪពុកថា

  • ពុកអ្ហា ! អា "ធរណីមាត្រសាស្រ្ត" ដែលអ៊ំៗគាត់បានប្រកែកជជែកគ្នានោះគឺជាអ្វីទៅពុក ? ថ្វីបើ ខ្លួនជាអ្នកគណិតសាស្រ្តពិតមែន ប៉ុន្តែឪពុក Pascal មិនដែលនឹកឃើញដល់រឿងត្រូវបង្រៀនកូន របស់ខ្លួន នូវចំណេះដឹងពីគណិតសាស្ត្រឡើយ ពីព្រោះលោកយល់ឃើញថា កូនរបស់លោកនៅ តូចពេក ។ ហេតុនោះ លោកគ្រាន់តែឆ្លើយអោយរួចពីមាត់តែប៉ុណ្ណោះ -អូ ! នោះគឺជាវិធីគូរនូវបណ្តារូបជ្រុង រូបមូល ហើយរកនូវទំនាក់ទំនងរវាងរូបទាំងនោះទៅវិញ ទៅមក ..... មិនយូរប៉ុន្មានស្រាប់តែ ឪពុក Pascal ប្រទះឃើញកូនរបស់ខ្លួនកំពុងប្រឹងគូរនូវបណ្តារូបចម្លែកៗលើ ឥដ្ឋ ។
  • កូនឯងធ្វើអីហ្នឹង ? កុមារ Pascal អេះអុញ មុខឡើងក្រហម
  • កូន .... កូនកំពុងរកទំនាក់ទំនងរវាង កង់ឡាន ជាមួយរូបជ្រុងទ្រវែង ។ រូបកង់ឡានដែលកុមារ Pascal បានហៅគឺជា រូបរង្វង់មូល ចំណែករូបជ្រុងទ្រវែង គឺរូបចតុកោណកែង ។ ឪពុករបស់ Pascal មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះកូនរបស់លោកដែលមិនទាន់បានរៀនគណិតសាស្ត្រមួយថ្ងៃ ណាសោះបែរជាអាចសន្និដ្ឋានបាននូវទ្រឹស្តីបទមួយចំនួនទៀត ។ អំណោយជូនចំពោះលោកឪពុក កាលលោកស្ថិតនៅក្នុងវ័យជានិស្សិត នាពេលអាធ្រាត្រមួយនោះ ពេលឃើញឪពុករបស់ខ្លួនកំពុង ប្រឹងធ្វើការនៅលើតុមួយ Pascal ក៏លួចដើរស្រាលជើងថ្នមៗមកជិតឪពុក តែឪពុក Pascal នៅតែ ជក់អារម្មណ៍ភ្លេចខ្លួននឹងតួរលេខដ៏ច្រើន ។ លោកកំពុងពិនិត្យបញ្ជីរបស់មន្ទីរហិរញ្ញវត្ថុ ដែលលោក ទើបនឹងបានទទួលតំណែង និងទទួលបន្ទុក ។
  • ខ្សែតួរលេខ បូក ដ៏វែងរាប់ពាន់លេខ .... ! Pascal លួចនឹកក្នុងចិត្តកិច្ចការដ៏គួរអោយធុញទ្រាន់ តែ មិនអាចគេចផុត ។ ក៏ប៉ុន្តែ .... ក្នុងខួរក្បាលរបស់អ្នកគណិតសាស្ត្រវ័យក្មេងនេះ បានលេខឡើងនូវ ពន្លឺមួយ ! Pascal នឹកក្នុងចិត្តរួចវិលទៅកាន់បន្ទប់របស់ខ្លួន គូសវាសនូវប្លង់មួយនៅលើក្រដាស .... ១០ ថ្ងៃក្រោយមកលោកតា Pascal ជាឪពុក ស្រឡាំងកាំងក្រែលែងដោយឃើញកូនរបស់ខ្លួនអោប វត្ថុចំលែកមួយមកដាក់លើតុរបស់គាត់ ។
  • "កូនសង្ឃឹមថា អំណោយដ៏តូចស្តួចស្តើងនេះអាចនឹងជួួយសំរាលដល់ការឈឺក្បាលរបស់ពុក ដោយសារតួរលេខទាំងឡាយ" ! ការពិតនោះ គឺជាម៉ាសុីនបូក-សង ដែល Pascal បានយកអស់ កម្លាំងកាយចិត្តបញ្ញារបស់ខ្លួនបូជាចំពោះឪពុក ក្នុងការរុករកបង្កើតវា ។ នោះក៏ជាម៉ាសុីនគិតលេខ ដំបូងបង្អស់លើសកលលោកជាមាតាបិតាបុព្វសម័យ នៃបណ្តាម៉ាសុីនកុំព្យូទ័រដ៏ទំនើបនាពេល បច្ចុប្បន្ន ។ "ដើមប្របុសចេះពិចារណា" Pascal ពុំត្រឹមតែជាអ្នកប្រាជ្ញដ៏មហិមាប៉ុណ្ណោះទេ តែនៅជាទស្សនវិទូមួយរូប ដែលតែងតែធ្វើការ តស៊ូប្រឆាំងរាល់ជំនឿឈ្លក់វង្វេងនឹងសាសនាទៀតផង ។ ថ្ងៃមួយមិត្តម្នាក់បានរំលឹកដល់លោកថា
  • មនុស្សយើងប្រៀបបាននឹងដើមប្របុសដ៏ទន់ខ្សោយចំពោះធម្មជាតិដ៏ខ្លាំងក្លា និងធំធេង ។ ដូច្នេះ ធ្វើដូចម្តេច និងបងឯងអាចនឹងទ្រាំទ្ររួចនឹងកម្លាំងព្យុះព្យោមានោះ ? Pascal តបវិញថា
  • ពិតណាស់ ! មនុស្សគ្រាន់តែជាដើមប្របុសដ៏ទន់ខ្សោយ តែជាដើមប្របុសដែលចេះពិចារណា ។ ហេតុនេះ វាមិនសុខចិត្តទុកអោយព្យុះព្យោមាបោកបក់រំលំរំលើងឡើយ ... "ពន្លឺនៃវិទ្យាសាស្រ្ត" មានម្តងនោះ ក្នុងពិធីជប់លៀងមួយដោយចៃដន្យ Pascal អង្គុយនៅក្បែរសង្ឃរាជស្រុក ។ ពេល ដែលសង្ឃរាជស្រុកជក់បារីតាមច្បាប់សុជីវធម៌ អ្នកវិទ្យាសាស្ត្របង្ខំចិត្តត្រូវគូសឈើគូស ដើម្បីឲ្យ សង្ឃរាជអុចបារី ។ ជាភ័ព្វអាក្រក់ឈើគូសគ្រាន់តែខ្ទាតភ្លើងហើយរលត់ភ្លាម ។ សង្ឃរាជស្រុកញញឹមហើយនិយាយលេងថា
  • លោកឃើញទេ ពន្លឺវទ្យាសាស្រ្ត ដែលទើបនឹងបង្កាត់ភ្លើង ត្រូវរលត់បាត់ទៅវិញហើយ ។ គំនិតរបស់សង្ឃរាជស្រុកចង់និយាយដល់ការប្រកែកជជែកគ្នា ដែលទើបនឹងផ្ទុះឡើងរវាងអ្នកវិទ្យា សាស្ត្រ ជាមួយបណ្តាអ្នកនៅក្នុងសមាគមសាសនា ។ Pascal ក៏សើចហើយឆ្លើយតបវិញថា
  • ជំរាបលោកម្ចាស់ នៅក្នុងដៃលោកម្ចាស់ទុកជាពន្លឺភ្លើងអ្វីក៏គង់តែត្រូវរលត់ដែរ ។ អាកប្បកិរិយា និងសតិអារម្មណ៍ជឿនលឿនរបស់ Pascal មិនបានធ្វើអោយក្នុងមជ្ឈដ្ឋានអ្នកកាន់សាសនាមាន ការពេញចិត្តឡើយ ។ នៅអាយុ ៣២ ឆ្នាំ គ្រោះថ្នាក់មួយនៅលើដងទន្លេសែន បំរុងនឹងផ្តាច់ជីវិតអ្នក វិទ្យាសាស្ត្រដ៏ក្មេងវ័យរបស់យើង ។ ឆ្លៀតឧ៌កាសល្អនេះ បណ្តាសង្ឃកាតូលិកនាំគ្នាបំផ្លោងថា ព្រះយេស៊ូបានដាក់ទណ្ឌកម្មដល់ជនដែលមើលងាយដល់ព្រះជាម្ចាស់ហើយ ។ ប៉ុន្តែទុកជាមាន ការប្រឆាំងពីវិហារកាតូលិកយ៉ាងណាក្តី ក៏បណ្តាវណ្ណកម្មវិទ្យាសាស្ត្ររបស់ Pascal ត្រូវបានផ្សព្វ ផ្សាយយ៉ាងទូលំទូលាយ ហើយនៅទីបញ្ចប់វិទ្យាសាស្ត្រនៅតែទទួលជ័យជំនះលើជំនឿស៊ុបវង្វេង នឹងសាសនាជានិច្ច ៕
ប្រធានបទពាក់ព័ន្ធ (Topics)