៥០ជំហានចំអកឲ្យ១០០ជំហាន

•អាន ៣ នាទី

៥០ជំហានចំអកឲ្យ១០០ជំហាន

..... ព្រះចៅលៀងហ៊ុយតែងតែប្រមែប្រមូលកែនប្រជារាស្ត្រយកមកធ្វើជាទាហានហើយបញ្ជូនទៅ ច្បាងដើម្បីប្លន់ទ្រព្យសម្បត្តិរបស់នគរផ្សេងជាប្រចាំ ។ ថ្ងៃមួយព្រះអង្គត្រាស់សួរទៅមុឹងជឺថា “គិតសព្វៗទៅ យើងបានពលីកម្លាំងកាយកម្លាំងចិត្តដល់ប្រទេសយើងសម្បើមណាស់ ពេលណា ភាគខាងជើងជួបនឹងគ្រោះភ័យ យើងក៏ជន្លៀសប្រជាជនឲ្យទៅនៅភាគខាងកើត .... ហើយដឹកជញ្ជូនស្បៀងពីភាគខាងកើតមកខាងជើង .... ហើយបើពេលណាភាគខាងកើតមាន គ្រោះភ័យ យើងក៏ធ្វើដូចគ្នានេះដែរ ។ យើងបានពិចារណាសព្វគ្រប់ទៅឃើញថា គ្មានអ្នកណាមួយ ដែលចេះយកចិត្តទុកដាក់ស្រឡាញ់ប្រជារាស្ត្រដូចជាយើងនេះទេ ប៉ុន្តែប្រជារាស្ត្ររបស់ប្រទេស ជិតខាងម៉េចក៏មិនមានចុះថយ ចំណែកឯរាស្ត្រប្រទេសយើងក៏មិនឃើញកើនឡើង តើព្រោះហេតុ អ្វីទៅ? មុឹងជឺដឹងថា ស្តេចចង់បង្កើនកងទ័ព ។ គេបានក្រាបទូលថ្វាយថា “ព្រះអង្គជាព្រះមហាក្សត្រដែលសព្វព្រះទ័យទៅលើការធ្វើសង្គ្រាម ដូច្នេះទូលបង្គំនឹងលើកយក អំពីការធ្វើសង្រ្គាមដើម្បីធ្វើការប្រៀបធៀប ។ ពេលណាស្គរជ័យចាប់ផ្តើមបន្លឺឡើងកងទ័ពទាំង សង្ខាងក៏ចាប់អាវុធសម្រុកវាយប្រយុទ្ធគ្នា បើភាគីណាចាញ់ គេក៏ទម្លាក់អាវុធរត់ប្រាសអាយុអញ្ចឹង ទៅ ។ ឧបមាថាក្នុងពេលនោះ មានអ្នកខ្លះរត់បាន៥០ជំហាន ឯខ្លះទៀតរត់បាន១០០ជំហាន អ្នករត់បាន ៥០ជំហានគេមុខជាសើចចំអក់អ្នករត់បាន១០០ជំហាន ថាជាមនុស្សកំសាក ខ្លាចស្លាប់ សូមព្រះ អង្គទ្រងព្រះតម្រិះផងចុះថាតើវា សមរម្យដែលឬទេ ក្រាបទូល?” ព្រះអង្គម្ចាស់លៀងហុយទ្រង់ត្រាសថា “ពិតហើយ វាជារឿងមិនត្រឹមត្រូវ ព្រោះអ្នកដែលចាំតែថាអោយគេក៏រត់បាតជើងសព្រាតដូចតែគ្នា ទោះជាវារត់មិនទាន់បាន១០០ជំហានក៏ហៅថារត់ប្រាស់អាយ៉ូសដូចតែគ្នាហ្នឹងឯ” មុឹងជឺក៏បន្ថែមថា “បើព្រះអង្គទ្រង់ព្រះតម្រិះអំពីហេតុនេះហើយ ហេតុអ្វីក៏ព្រះអង្គចង់អោយប្រជារាស្ត្រមានចំនួន លើសពីបណ្តាមិត្តជិតខាងធ្វើអី?”៕ **កត់ត្រាក្នុងមុឹងជឺ

ប្រធានបទពាក់ព័ន្ធ (Topics)