ពាក្យសម្តី៤១ឃ្លារបស់ស៊ឺម៉ាអ៊ី

•អាន ៤ នាទី

ពាក្យសម្តី៤១ឃ្លារបស់ស៊ឺម៉ាអ៊ី

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgJQLHPKwzahLN7Qg1XDg3CKyyrJVRKbh0v1SAT37XApkXfpL0tte3rtmOQPkfeb4FpO7t2za4KZTPW0dR1zJVKRdWWtsvNnNmaBahxgkFBBTsDOgeb4y4A9xFORg84zPhUX5KR6SZWR-D/s1600/sima_yi_in_three_kingdoms_2010_by_mechanicthehedgehog-d4sxgg0.jpg

  1. “​​ទាហានរត់កាត់ក្បាលមេក្រុម មេក្រុមរត់កាត់ក្បាលមេកង មេកងរត់កាត់ក្បាលមេទ័ព មេទ័ពរត់ ខ្ញុំនឹងកាត់ក្បាលខ្លួនឯង ដើម្បីសុំទោសរាជការ ”
  2. “បើជាមេទ័ពធម្មតាការពារ ខ្ញុំក៏គ្មានឱកាសបង្រ្កាបសត្រូវដែរ”
  3. ” មនុស្សដែលឆ្លាតជាងគេលើលោកនេះ តែងតែភ្លាត់ស្នៀតដោយសារប្រាជ្ញាខ្លួនឯង​ “
  4. ” ខ្ញុំមិនចង់សុំចែកស្រាមួយពែងក្នុងពិធីជប់លៀងគេទេ គ្រាន់តែចង់ជូនអង្ករមួយតៅនៅពេលដែលគេអត់ឃ្លាន “
  5. “​ លោកប្រុសតូចឆ្លាតលើសបងៗទាំងអស់ ក្តីស្រលាញ់ដែលគាត់ទទួលបានក៏លើសបងៗទាំងអស់ដែរ ដូច្នេះគាត់គង់តែស្លាប់ “
  6. ” កើតនៅទីនោះ ស្លាប់នៅទីនោះ អាចមានជីវិតត្រលប់​ទៅវិញ គឺល្អណាស់ហើយ “
  7. ”  ខ្ញុំដកដាវតែមួយលើកទេ ប៉ុន្តែខ្ញុំសំលៀងដាវជាងដប់​ឆ្នាំមកហើយ “
  8. ” ដេកតិចធ្វើការច្រើន រស់មិនយូរទេ “
  9. “ធ្វើជាម្ចាស់គេ មិនចូលចិត្តកូនចៅដែលមិនយល់ចិត្តខ្លួនឯងទេ ហើយក៏មិនចូលចិត្តកូនចៅដែលមើលធ្លុះចិត្តគ្រប់ពេលដែរ “
  10. ” បានចិត្តអ្នកប្រាជ្ញ គឺប្រមូលផ្តុំសណ្តានចិត្តរាស្រ្ត “
  11. ” បើមានជូកឺលាងនៅទើបរាជការមិនដកសិទ្ធិទាហានខ្ញុំ បើគ្មានជូកឺលាងទេ​ ព្រះអង្គស្លាប់យូរណាស់ហើយ “
  12. ” ពេលរស់គួរឱ្យស្អប់ ពេលស្លាប់គួរឱ្យស្តាយ “
  13. ” មន្តី្រមានពីរប្រភេទ ទីមួយគឺមេទ័ព ចេះតែធ្វើសង្រ្គាម​មិនចេះមើលកាលៈទេសៈ មួយទៀតគឺមន្ត្រីស៊ីវិលគ្មាន អំណាច ដូចនេះត្រូវតែអែបអបដើម្បីបានអំណាច “
  14. “ មិនមែនខ្ញុំមិនជឿអ្នកដទៃទេ តែខ្ញុំជឿលើភ្នែកខ្លួនឯងជាង “
  15. ” លួចមាន់លួចទា ក៏ជាសមត្ថភាពមួយដែរ “
  16. ” សុខសាន្តដល់ចាស់ គឺជាសំណាងណាស់ហើយ “
  17. ” អំណាចមិនអាចស្ទង់ ទើបជាអំណាចពិតប្រាកដ “
  18. ” សួរមុន ទើបធូរចិត្ត “
  19. ” មិនអាចព្រោះតែចិត្តអាត្មានិយម បំផ្លាញនយោបាយ​របស់រាជការនោះទេ “
  20. ” ចំពោះអ្នកដែលលាក់សមត្ថភាពធ្វើពុតជាអត់ដឹងអី ខ្ញុំមានតែពាក្យមួយម៉ាត់ប៉ុណ្ណោះ គឺនាគ​ជ្រមុជទឹក “
  21. ​​   ខ្ញុំដកដាវតែមួយដង តែខ្ញុំសំលៀងដាវជាង១០ឆ្នាំមកហើយ។
  22. ការងារស្ថិតលើមនុស្ស លទ្ធផលស្ថិតលើទេវតា
  23. ការពារមិនចេញច្បាំង ទើបជាយុទ្ធសាស្រ្តឈ្នះទាំងអស
  24. គ្រោះក្លាយជាលាភ លាភក្លាយជាគ្រោះ
  25. ជីវិត ត្រូវចេះរៀនកំសាន្តក្នុងទុក្ខលំបាក
  26. ដីភក់បៀកជញ្ជាំងមិនជាប់ទេ
  27. ត្រីហែលចូលសមុទ្រ នាគហោះឡើងលើមេឃ
  28. ទទួលទោសថ្ងៃនេះ ចៀសវាងគ្រោះថ្នាក់ធំនៅអនាគត
  29. ទោះជានៅពេលណាក៏យើងត្រូ​វតែទុកផ្លូវក្រោយមួយ​ដែរ
  30. បើមិនស្គាល់ចិត្តគ្នាច្បាស់ទេ ម៉េចនឹងអាចចាត់ទុកជាសត្រូវបាន
  31. ពាក្យពេជន៍ពិរោះមានអ្វីអស្ចារ្យ ចេះមើលកាលៈទេសៈ ទើបដល់កម្រិតកំពូល
  32. មនុស្សឆ្លាតពិតប្រាកដ ធ្វើឱ្យគេមើលមិនឃើញពីប្រាជ្ញារបស់គាត់
  33. មនុស្សអត់បានការ ចេះតែប្រើមាត់ និងកាយវិការប៉ុណ្ណោះ​ ក្រៅពីនេះគ្មានចេះអ្វីទេ
  34. មិនមែនខ្ញុំមិនជឿអ្នកដទៃទេ តែខ្ញុំជឿលើភ្នែកខ្លួនឯងជាង
  35. លួចមាន់លួចទា ក៏ជាសមត្ថភាពមួយដែរ
  36. សុខសាន្តដល់ចាស់ គឺជាសំណាងណាស់ហើយ
  37. ស្រមោចអង្រួនដើមឈើធំ មិនអាចទទួលជោគជ័យទេ
  38. ឱកាសមិនទាន់មកដល់ មានតែត្រូវលាក់សមត្ថភាព​ទុកសិន
  39. អ្នកឆ្លាតធ្វើការងារពិត ឯអ្នកល្ងង់ដណ្តើមឈ្មោះ
  40. អ្នកប្រាជ្ញអាចព្យាយាមតស៊ូ តែក៏អាចបណ្តោយតាមយថាកម្ម​ដែរ
  41. អ្នកពូកែច្បាំង​ អាចលាក់កងទ័ពរាប់លានដែល​គេមើលមិនឃើញ

.post-outer{ background: #0D1F21; color: #F2F2F2; }

ប្រធានបទពាក់ព័ន្ធ (Topics)