មនុស្សច្រើនណាស់និយាយថា ពួកយើងនៅដាច់ពីគ្នាម្នាក់ៗរៀងខ្លួន ពួកយើងនឹងគ្មាន

•អាន ១ នាទី

មនុស្សច្រើនណាស់និយាយថា ពួកយើងនៅដាច់ពីគ្នាម្នាក់ៗរៀងខ្លួន ពួកយើងនឹងគ្មាន ការរីកចំរើនទេ ឬពួកយើងអាចនឹងស្លាប់ នេះហើយជាហេតុផលដែលពួកយើងត្រូវតែ រួមរស់ជាមួយគ្នាដោយខានមិនបាន តែសំរាប់ខ្ញុំ ទោះបីខ្ញុំនៅដាច់តែឯងខ្ញុំរស់យ៉ាងសុខស្រួល ក្នុងសុភមង្គល ហើយបើរួមរស់ជាមួយអ្នកខ្ញុំត្រូវស្លាប់ក៏ដោយ ក៏ខ្ញុំត្រូវតែរួមរស់ជាមួយអ្នកដែរ ហេតុផលគឺមកពីខ្ញុំស្រឡាញ់អ្នក ខ្ញុំចង់ចែករំលែកនូវអ្វីដែលខ្ញុំមានជាមួយនឹងអ្នក។ ខ្ញុំពេញចិត្តនឹងស៊ូទ្រាំការលំបាកគ្រប់យ៉ាងតែម្នាក់ឯង ដោយលាក់មិនអោយជនជាទីស្រឡាញ់ របស់ខ្ញុំដឹង តែខ្ញុំមិនអាចស៊ូទ្រាំនឹងការឈឺចាប់ពេលដែលខ្ញុំមានសេចក្តីសុខដោយគ្មានវត្ត មាននៃជនជាទីស្រឡាញ់របស់ខ្ញុំចូលរួមក្នុងសេចក្តីសុខរបស់ខ្ញុំនោះទេ៕

ប្រធានបទពាក់ព័ន្ធ (Topics)