គតិ ខឹម វាសនា ប្រចាំឆ្នាំ ២០១០
គតិ ខឹម វាសនា ប្រចាំឆ្នាំ ២០១០
នៅក្នុងសង្គមមួយហា ដែលមនុស្សមានសណ្តាប់ធ្នាប់ជាទូទៅហើយ បើសិនណាជាមនុស្សពីរបីនាក់ ចង់ធ្វើអោយបាត់សណ្តាប់ធ្នាប់ទៅវិញ ទៅអត់រួចទេ
ដូចជាសង្គមសហរដ្ឋអាមេរិក អីជាដើម ឧទាហរណ៍ថា មានអ្នកដឹកនាំហ្នឹង គាត់ឡើងទៅ គាត់ចង់ក្បត់ឆន្ទះ របស់ប្រជាពលរដ្ឋ គាត់ចង់ធ្វើអោយសង្គម សហរដ្ឋអាមេរិកហ្នឹង
មានភាពញ៉ែរញ៉ែ
ក៏ប៉ុន្តែប្រជាពលរដ្ឋអាមេរិក ដែលមានសណ្តាប់ធ្នាប់ជាទូទៅហើយ យន្តការណ៍ហ្នឹង វានឹងរុញច្រាន
អោយអ្នកដឹកនាំដែលក្បត់ឆន្ទះរាស្ត្រហ្នឹង ខ្ទាតពីតំណែងងដោយស្វាយប្រវត្ត។
ក៏ប៉ុន្តែនៅក្នុងប្រទេសមួយដែលមានភាពរញ៉េរញ៉ៃជាទូទៅវិញ មនុស្សមួយក្រុមតូចមានបំណងធ្វើអោយសង្គមហ្នឹងមានសណ្តាប់ធ្នាប់ក៏ទៅអត់រួចដែរ
វាទាល់តែយើងជួយពន្យល់ប្រជាពលរដ្ឋហ្នឹងអោយមានសណ្តាប់ធ្នាប់ជាទូទៅ។
2009-09-27__General-Discussions-PP-Live-Part-1
ចលនាប្រធាធិបតេយ្យអត់មានអ្នកបម្រើនយោបាយហេណាបងប្អូន អត់រេ មានតែអ្នកធ្វើនយោបាយ។
2010-12-21__V.preythom-C.kuktlok-D.jikreng-SR-PF-Part-2
ប្រទេសណាមួយដែលប្រជាពលរដ្ឋ មានជំនឿច្រើន ប្រទេសហ្នឹងមិនដែលរីកចម្រើនទេ ជំនឿតិច ល្ងង់តិច ជំនឿច្រើន ល្ងង់ច្រើន អ្នកប្រាជ្ញបណ្ឌិតក្នុងលោកនេះ លោកក្លាយទៅ
ជាអ្នកប្រាជ្ញបណ្ឌិតគ្មានអ្វីក្រៅអំពីការសង្កេតត្រិះរិះពិចារណា ឆ្ងល់ច្រើន សង្កេតត្រិះរិះពិចារណា ទីបំផុតលោករកឃើញសេចក្តីពិតដែលជាច្បាប់ធម្មជាតិ បន្តិចៗម្តង គេបាន
ទៅដល់សេចក្តីពិតដែលជាលក្ខណរបស់ធម្មជាតិ។
2010-12-21__V.preythom-C.kuktlok-D.jikreng-SR-PF-Part-1
ក្នុងការរកសុីបើអ្នកគ្មាននយោបាយ អ្នកធ្វើមិនកើតទេ
ប៉ុន្តែសូម កុំយកកិច្ចការរកសុីទៅឡូកឡំនឹងនយោបាយ។
2010-12-20__V.whatsvay-C.salakomreuk-D.siemreap-SR-PF-Part-3
ចឹងបានខ្ញុំចេះតែនិយាយ ម្តងហើយ ម្តងទៀត ថា
មេរៀនរបស់ព្រះសម្មាសម្ពុទ្ធ ជាមេរៀនវិជ្ជាសាស្ត្រ ហើយចុះបើមេរៀនហ្នឹងជាវិទ្យាសាស្ត្រ តើ
និយាយថាព្រះសម្មាសម្ពុទ្ធ លោក ប្រៀនប្រដៅយ៉ាងម៉េចទៅរួច បងប្អូនពិចារណាមើល។
2010-12-06__Paltalk-Part-3
ដែលហៅថាសទ្ធាគឺពឹងផ្អែកទៅលើខួរក្បាលរបស់យើងពិចារណាឃើញថាត្រឹមត្រូវ ទើបសម្រេចចិត្តទទួលយក
ដែលហៅថាជំនឿគឺពឹងផ្អែកទៅលើរបស់ខាងក្រៅដើម្បីសម្រេចចិត្តទទួលយក។
2010-12-05__Headquarter-Office-PP-PF-Part-3
អ្នកខ្លាំងទាំងឡាយហា បងប្អូន ងើបឈរដោយខ្លួនឯង ដើម្បីអោយស្លែតោង បងប្អូនមើលប្រវត្តអ្នកតស៊ូធំៗលើលោកដែលតស៊ូដើម្បីបុព្វហេតុឧត្តមគតិហាណា បុព្វហេតុដើម្បី
អ្នកដទៃហាណា បើសិនណាជាលោកយំហា លោកយំ ក្នុងបន្ទប់ម្នាក់ឯងទេ ពីព្រោះអី ពីព្រោះលោកអត់មានកន្លែងណាដែលត្រូវពឹតទេណា លោកត្រូវពឹងខ្លួនឯង
ដើម្បីឈរ អ្នកដែលមានឌួងចិត្តជាអ្នកសង្រ្គោះទាំងឡាយហា បងប្អូន ជាទូទៅគឺជាមនុស្សឯកកោខ្លាំងណាស់ ពីព្រោះពេលណាដែលលោកមានទុក្ខសោក លោកមិនដែលនិយាយចេញមកក្រៅរួចទេ ជាទូទៅការគិតរបស់លោក
វាខុសពីអ្នកដទៃច្រើនណាស់ ចឹងលោករកគ្នានិយាយមិនបានទេ ជាទូទៅលោកគឺជាមនុស្សឯកកោណាស់ ប៉ុន្តែនៅចំពោះមុខមហាជន
លោកប្រិបប្រិយហាស់ ព្រោះអី ព្រោះលោកត្រូវធ្វើជំហអោយអ្នកដទៃតោង ហេតុអីបានជាមនុស្សហ្នឹងទៅជាចឹង ពីព្រោះគេបានពិចារណា គេឃើញថាការងាររបស់គេហ្នឹង
ពពេញទៅដោយឧត្តមគតិពិតប្រាកដ គេពេញចិត្តហ្នឹងការងាររបស់គេ។
2010-12-05__Headquarter-Office-PP-PF-Part-1
មនុស្សទាំងឡាយ ដែលជាមនុស្សដ៏អស្ចារ្យ ធ្វើកិច្ចការងារធំៗបាននៅក្នុងលោកនេះ សុទ្ធសឹងតែទៅជាមួយនឹងទំនុកចិត្ត ទំនុកចិត្តមិនដែល
កើតប្រាសចាកការពិចារណាប្រកបដោយហេតុផលទេ។
រាល់អ្នកប្រាជ្ជបណ្ឌិតហា ដែលលោកធ្វើការងារធំៗបានជោគជ័យ សុទ្ធសឹងតែកើតមកពីទំនុកចិត្ត ហើយទំនុកចិត្តទាំងឡាយ
វាមិនដែលកើតប្រាសចាកការពិចារណាប្រកបដោយហេតុផលទេ។
2010-12-05__Headquarter-Office-PP-PF-Part-1
ភាពអាត្មានិយមប៉ុណ្នា បង្ហាញពីភាពល្ងង់ខ្លៅរបស់បុគ្គលហ្នឹងប៉ុណ្នឹង។
2010-11-28__Office-B.Bang-PF-Part-1
ធ្វើអោយអស់លទ្ធភាព ធ្វើអោយអស់កម្លាំងកាយ កម្លាំងចិត្តរបស់យើង រួចហើយទុកអោយធម្មជាតិហ្នឹង វាអ្នករៀបរយ។
2010-11-27__V.PreyPrum-C.Robosmongkul-D.mong-BB-PF-Part-2
មនុស្សមានតម្លៃ ព្រោះការងារដ៏មានតម្លៃ ពីព្រោះគេបានធ្វើការងារដែលមានតម្លៃ
ការងារដែលមានតម្លៃ បងប្អូន គឺការងារដែលប្រាស់ចាកភាពអាត្មានិយម។
ខ្មែរយើងក្រគំនិតហើយ មើលងាយគំនិតទៀត។
2010-11-13__V.Sampan-C.Tangkroch-D.Somrongtoung-K-Pseu-PF-Part-2
ភាពល្ងង់ខ្លៅរបស់ប្រជាពលរដ្ឋ គឺជាចំនុចសំខាន់បំផុតដែលត្រូវដោះស្រាយមុនគេបំផុត។
2010-11-12__V.Tropeangrang-C.Snour-D.PreyKabas-Takeo-PF-Part-1
អ្នកដឹកនាំដែលពូកែគឺជាអ្នកដឹកនាំដែលចេះធ្វើអោយប្រជាពលរដ្ឋពូកែដែរ។
2010-11-11__V.Chongprek-C.Preksdey-D.kohthom-Kandal-PF-Part-2
ដូចម្តេចទៅដែលហៅថា ការងារដែលមានតម្លៃគឺការងារដែលប្រាសចាកភាពអាត្មានិយម។
2010-11-11__V.Chongprek-C.Preksdey-D.kohthom-Kandal-PF-Part-1
គេពិបាករកអ្នកស្តាប់ណាស់
គេស្រួលរកណាស់ អ្នកនិយាយ ប៉ុន្តែពិបាករក អ្នកស្តាប់។
2010-11-09__V.RokaKsok-C.Mebon-D.SvayAntor-P-Veng-1
ជាងអ្វីៗទាំងអស់ដែលយើងយកមកផ្ទៀងផ្ទៀតសកម្មភាពការងាររបស់ពួកយើង ជាងអ្វីៗទាំងអស់
ជាងគម្ពី ជាងសញ្ញាប័ត្រធំ ជាងប្រពៃណី ជាងទំនៀមទំលាប់ ជាងហ្វូងមនុស្សដែលគេបានជឿថាបែបហ្នឹងហើយ ជាងអ្វីៗទាំងអស់ គឺហេតុផល
ដែលយើងត្រូវយកមកផ្ទៀតផ្ទៀតសកម្មភាពមួយថាតើខុស ឬត្រូវ។
ជាងគម្ពី ជាងទំនៀមទំលាប់ ជាងប្រពៃណីដ៏យូលុង ជាងលោកបណ្ឌិតលោកថា ជាងលោកគ្រូរបស់យើង លោកថា បែបនេះ ឬបែបនោះ ជាងអ្វីទាំងអស់
គឺហេតុផល ជាគោលផ្ទៀងចុងក្រោយបំផុតសម្រាប់វិនិច្ឆ័យសកម្មភាពឬពាក្យសម្តីមួយថា ខុស ឬត្រូវ។
2010-11-07__Headquarter-Office-PP-PF-Part-1
សាសនាឬសគុលរបស់វាគឺជំនឿ កាលណាជំនឿទាំងអស់នោះ ត្រូវបានបកស្រាយដោយហេតុនិងផល មនុស្សអាចយល់បាន
សាសនាត្រូវចប់។
2010-10-31__Office-B.Bang-PF-Part-3
ការពិតហាបងប្អូន ជាទូទៅគឺនាំទៅដល់ការឈឺចាប់ ប៉ុន្តែវាជាពាក្យពិត មនុស្សត្រូវរៀនទទួលយកការពិត បើសិនណាជាបងប្អូនហា មិនព្រមទទួលយកការពិតហា វា
អត់មានចំនុចនៃការអភិវឌ្ឍន៍ទេ។
2010-10-27__V.chongthorl-C.Yeang-D.Pouk-S-Reap-PF-Part-1
គេអាចបិតបាំងការពិតបាន ប៉ុន្តែគេមិនអាចក្រឡៃការពិតបានទេ ការពិតនៅតែជាការពិត។
2010-10-26__V.ovloak-C.Bakong-D.Bakong-S-Reap-PF-Part-1
អាណុងហា ដែលខ្ញុំនិយាយថា យើងត្រូវដើរសន្សឹមៗ ដោយប្រុងប្រយ័ត្ធ ពីព្រោះយើងប្រញ៉ាប់ណាស់។
2010-10-25__V.Sdoa_C.onlongSomnor-D.Chikreng-S-Reap-PF-Part-2
ពួកយើងមានមនោគមវិជ្ជានយោបាយមួយគឺទាំងអស់គ្នាដើម្បីទាំងអស់គ្នា។
2010-07-24__FM-105MHz-PP-Live
នេះហាសបញ្ជាក់អោយឃើញថា មនុស្សដែលមានចិត្តតស៊ូដើម្បីអ្នកដទៃហា មុតមាំជាងតស៊ូដើម្បីខ្លួនឯង។
2010-10-23__V.popok-C.popok-D.stoung-K-Thom-PF-Part-1
បើបងប្អូន មើលតែសកម្មភាពខាងក្រៅ តាមកាយនឹងវាចាដោយបងប្អូនឥតឆ្លុះបញ្ចាំងទ្វាមនោហាណាបងប្អូន ម៉ាជីវិតនេះ ស្វាទោស ងាប់តែនឹងគេបោក។
បើសិនណាជាបងប្អូនហា មើលតែសកម្មភាពតាមកាយ និងវាចា ដោយឥតឆ្លុះបញ្ចាំងសកម្មភាពនៅទីជំរៅ គឺសកម្មភាពតាមទ្វាមនោទេណា ម៉ាជីវិតនេះ គឺងាប់តែនឹងគេបោក។
2010-10-22__V.orumjek-C.chroneang-D.baray-K-Thom-PF-Part-1
អ្នកខ្លាំងហា គឺជាអ្នកដែលទទួលយកស្ថានភាពរបស់ខ្លួនយកមកដោះស្រាយ។
2010-10-07__V.Krouch-C.Reuseylok-D.Jikreng-S-Reap-PF-Part-1
ព្រះពុទ្ធត្រាស់ដឹងច្បាប់ធម្មជាតិសកល អត់មានទាក់ទងជាមួយនឹងសាសនាឡើយ សព្វថ្ងៃយើងដាក់ សាសនា ចឹងបានព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធរួមទៅៗ។
2010-09-18__V.Beng-C.Anlongvel-D.Sangke-B.Bang-PF-Part-3
គ្មានកិច្ចការណាមួយដែលល្អថ្លៃថ្លានោះណា បានដោយរឿងងាយៗទេ វាអត់មានកិច្ចការណាមួយដ៏ពិតសិតនោះ វាបាន
មកដោយងាយៗទេ។
អ្នកនយោបាយគឺជាមនុស្សដែលមានគំនិតសកម្ម នៅដដែលគ្រាន់បើជាងទៅក្រោយ ទៅមុនបន្តិចគ្រាន់បើជាងនៅដដែល។
ចឹងបានខ្ញុំចេះតែនិយាយថា មនុស្សភ្ជាប់នឹងប្រយោជន៍ កាលណាយើងចេះ ពន្យល់អោយមនុស្សឃើញប្រយោជន៍
មនុស្សនឹងមក។
2010-09-18__V.Beng-C.Anlongvel-D.Sangke-B.Bang-PF-Part-2
អាត្រង់ចំនុចហ្នឹងហើយ ដែលខ្ញុំនិយាយថា ដាក់ខ្លួនអោយទាប ឬកពាអោយសុភាព តែការងារអោយណាស់។
2010-07-18__V.Preahromdenglech-C.Pongro-D.Kohsotin-K-Cham-PF-Part-2
វិធានការដើម្បីរើសបានមេដឹកនាំល្អ៖
ទី១ ការបោះឆ្នោតចំមុខបុគ្គល
ទី២ ការសួរដេញដោល។
ទី៣ ការកាត់បន្ថយអំណាចរបស់អ្នកដឹកនាំដើម្បីអោយកៅអីក្តៅ។
បងប្អូន ស្តាប់អោយទាន ក្នុងសង្គមប្រជាធិបតេយ្យ សិទ្ធក្នុងការគ្រប់គ្រងចាត់ចែងកិច្ចការប្រទេសជាតិជារបស់ប្រជាពលរដ្ឋ។
2010-07-18__V.Preahromdenglech-C.Pongro-D.Kohsotin-K-Cham-PF-Part-1 ផ្សាយតំបូងនៅវិទ្យុសំបុកឃ្មុំ
បើយើងចង់ជួយគេ លុះត្រាតែម្ចាស់គេ គេយល់ថា យើងហ្នឹងជាអ្នកជួយគេ បើគេមិនយល់ចឹងទេ ចង់ជួយទាល់តែងាប់ ក៏ជួយមិនបានដែរ។
2010-07-18__V.Preahromdenglech-C.Pongro-D.Kohsotin-K-Cham-PF-Part-1
បើយើងចង់ជួយគេ លុះត្រាតែម្ចាស់គេ គេយល់ថា យើងហ្នឹងជាអ្នកជួយគេ បើគេមិនយល់ចឹងទេ ចង់ជួយទាល់តែងាប់ ក៏ជួយមិនបានដែរ។
2010-07-18__V.Preahromdenglech-C.Pongro-D.Kohsotin-K-Cham-PF-Part-1
ការទទួលយកការពិតដែលជាចំនុចខ្សោយរបស់ខ្លួនគឺជាចំនុចចាប់ផ្តើមនៃការអភិវឌ្ឃន៍។
2010-07-04__Headquarter-Office-PP-PF-Part-1
ចឹងបានខ្ញុំនិយាយថា ការផ្លាស់ប្តូរផ្តត់គំនិតរបស់ប្រជាពលរដ្ឋ រហូតទៅដល់ផ្លាស់ប្តូរអត្តចរិករបស់ប្រជាពលរដ្ឋ គឺជាបដិវត្តន៍សីជំរៅមួយក្នុងដំណើរអភិវឌ្ឃន៍ប្រទេសជាតិយ៉ាងពិតប្រាកដ។
កាលណាយើងអាចផ្លាស់ប្តូរផ្នត់គំនិតរបស់ប្រជាពលរដ្ឋ និងឈានទៅដល់ការផ្លាស់ប្តូរផ្នត់ទំលាប់ចិត្តរបស់ប្រជាពលរដ្ឋ នោះគឺជាចំនុចចាប់ផ្តើមនៃ
ការអភិឌ្ឃន៍ប្រទេសជាតិពិតប្រាកដហើយ។
2010-05-23__V.srerampil-C.snour-D.angsnoul-Kandal-PF-Part-1
ដើម្បីដឹកនាំប្រទេសហា មានតែទឹកចិត្តស្មោះត្រង់ចំពោះប្រទេសជាតិ និងទស្សនវិស័យគឺដឹកបានហើយ
មិនចាំបាច់អ្នកឯងកូនស្តេច មិនចាំបាច់ថាអ្នកឯងមកពីប្រទេសនេះឬប្រទេសនោះ
មិនបាច់ទេ ព្រោះដឹកនាំប្រទេសគឺមានតែទឹកចិត្តស្នេហាជាតិតែមួយមុខ គឺអត់បានទេ
មានទឹកចិត្តស្នេហាជាតិហើយ មានទស្សនវិស័យ ទាំងពីរហ្នឹងហា កើតចំពោះកូន មីកន្ទាប់ក៏ដោយ កូនមីកន្ធូរក៏ដោយ នៅស្រុកស្រែក្ររហាមម៉េចក៏ដោយអោយតែមានពីរហ្នឹង គឺដឹកបានហើយ បងប្អូនមើលហូជីមិញមើល ស្គមកំប្រឹងហេ រឿងដឹកនាំប្រទេសចឹងហា។
2010-05-19__V.meachear-C.chachhouk-D.angkorchom-S-Reap-PF-Part-2
ជនល្បីល្បាញលើលោកទាំងអស់ ដែលត្រូវបានគេគោរពហា លោកមិនមែនផ្តើមដោយឌួងចិត្តចង់ល្បីទេ ត្រូវយល់អោយបានច្បាស់ត្រង់ចំនុចនេះ គឺសុទ្ធសឹងតែជាបេះដូងសង្រ្គោះ
បើមិនចឹងទេ ចលនាហ្នឹងអត់ដែលបានជោគជ័យទេ បើមនុស្សហ្នឹងហា ចង់បានភាពល្បីល្បាញ មិនបានជោគជ័យទេ។
2010-05-16__V.khnar-C.Chhreav-S-Reap-PF-Part-2 (នាទី៤៤ ជនល្បីមិនព្រោះចង់ល្បីទេ)
មានលោកសំភារតែម្យ៉ាងប្រជាពលរដ្ឋមិនអាចបានទទួលសេចក្តីសុខដោយសារលោកសំភារនោះទេ កាលណាប្រជាពលរដ្ឋរស់នៅបញ្រ្ចាសនឹងធម៌។
2010-03-16__C.Chanrakhor-D-Baphnom-P-Veng-PF-Part-1
ខ្ញុំមិនដែលឃើញប្រទេសណាមួយដែលប្រជាពលរដ្ឋល្ងង់ ហើយអភិវឌ្ឃន៍ប្រទេសរីកចម្រើនទេ។
2010-03-10__C.KosKroLor-D.KosKrolor-BB-PF-Part-1
នៅដដែលគ្រាន់បើជាងថយក្រោយ ទៅមុខបន្តិច គ្រាន់បើជាងនៅដដែល។
2010-03-08__C.CheyKampork-D.PreahSdech-P-Veng-PF-Part-2
រាល់តែមនុស្សដែលពូកែនិយាយ ពូកែពន្យល់គេ សុទ្ធសឹងតែជាមនុស្សដែលពូកែស្តាប់។
សកម្មភាពតាមកាយ និងវាចា ជាសកម្មភាពដែលឆ្លុះបញ្ចាំងសកម្មភាពតាមផ្លូវមនោ។
2010-03-08__C.CheyKampork-D.PreahSdech-P-Veng-PF-Part-1
ចឹងបានប្រាប់ថា អារឿងដូរអាទំលាប់របស់មនុស្សនេះ ដូរផ្នត់គំនិតរបស់មនុស្សនេះ ជាបដិវត្តន៍សីជំរៅ បងប្អូន។
2010-03-07__C.Preyvihea-D.Koungpisey-K-Speu-PF-Part-2