រឿង ឪពុក កូនប្រុស និង សត្វលាមួយក្បាល
រឿង ឪពុក កូនប្រុស និង សត្វលាមួយក្បាល
កាលពីដើមឡើយមានពីរនាក់ឪពុកនិងកូនបានចាកចេញពីភូមិមកទិញសត្វលាមួយក្បាល
នៅឯផ្សារ។ក្រោយពេលដែលបានទិញរួចរាល់ហើយគាត់ក៏នាំកូនប្រុសនិងសត្វលាត្រឡប់
មកផ្ទះវិញ ។ ពេលត្រលប់មកតាមផ្លូវគាត់ក៏ឲ្យកូនប្រុសជិះសត្វលានោះលុះធ្វើដំណើរបាន
បន្តិចស្រាប់តែមានគេនិយាយថា
«កូនប្រុសនេះ ម្តេចក៏អាក្រក់ម៉្លេះ
សុខចិត្តឲ្យឪពុកដើរយក
ស្រួលតែខ្លួនឯង» ។
ពេលបានលឺដូច្នេះពួកគេក៏សំរេចថាទុកឲ្យឪពុកជាអ្នកជិះសត្វលាម្តង ។
ដល់ពេលគាត់បានឆ្លងកាត់ភូមិមួយគាត់ក៏បានលឺអ្នកស្រុកនិយាយថា
«ឪពុកនេះមិចក៏មិនឲ្យ
កូនជិះផងមិនគិតដល់កូនប្រុសដែលនៅតូចសោះ» ។
ក្រោយមកពួកគេទាំងពីនាក់ក៏សំរេច
ជិះលាទាំងពីនាក់កំពុងតែធ្វើដំណើរ
ពួកគេក៏បានលឺពាក្យគេរិះគន់ទៀតថា «
មើលចុះ
ពីរនាក់
ឪពុកនិងកូននេះចេះធ្វើបាបសត្វទៅកើតគ្នាមិនទាំងធំស្រួលបួលផងក៏ទុកគ្នាជាទាសករទៅ
ហើយ
គ្នានចិត្តអាណិតដល់សត្វសូម្បីបន្តិច»
។
លើកនេះពួកគេក៏ពិភាក្សាគ្នាម្តងទៀតទីបំផុត
ពួកគេក៏មិនសំរេចចិត្តមិនជិះសត្វលានេះ
រហូតដល់ភូមិគាត់ក៏មានអ្នកជិតខាងគាត់ស្រែកថា «អើយ!
ពីនាក់ឪពុកកូននេះ ល្ងង់អីក៏ល្ងង់
ទៅទិញសត្វលាអស់ប្រាក់ម៉ាគគោក
សុខចិត្តបណ្តើរ
មិនព្រមជិះ» ៕
☛ មនុស្ស១០នាក់មានចិត្ត១០ ។ អ្នកមិនអាចផ្គាប់ចិត្តមនុស្សគ្រប់គ្នាបានឡើយ។
អ្វីដែលអ្នកពិចារណាឃើញត្រូវ ចូរធ្វើវាចុះ។