លំឣង ផ្កា** added 10 new photos.

•អាន ៣ នាទី

លំឣង ផ្កា added 10 new photos.

ឈានជើងចូលក្នុងចលនា LDP ខ្ញុំទទួលបានចំណេះដឹង ច្រើនណាស់រួមមាន ចំណេះដឹងសង្គម នយោបាយ ព្រះធម៌ ជីវិតរស់នៅ...ជាដើម។ហើយ Ldp បានកែប្រែនូវផ្នត់គំនិត ខ្ញុំស្ទើតែទាំងស្រុង
ចំណុចដែលLdpកែប្រែខ្ញុំស្ទើទាំងស្រុង នេះហើយជាហេតុផលមួយចំនួនធ្វើឲ្យខ្ញុំនិងមិត្តភក្ត័រួម ថ្នាក់កាលនៅវិទ្យាល័យនិងសាកលវិទ្យាខ្លះមួយចំនួនហាក់ ដូចជាឃ្លាតឆ្ងាយពីមិត្តភាពនិងគ្នា ហេតុឣ្វីបានដូច្នេះ? នោះ ក៏ព្រោះតែកាលយើងជុំគ្នាឣ្វីដែលយើងធ្វើរួមគ្នានោះគឺ ការគិតតែការដើរលេង ការសប្បាយមិនខ្វល់ពីសង្គម ការសម្ញែងពីសម្ភារៈនិយមដើម្បីបង្ឣួតគ្នា ភាពឣាត្មានិយម គិតតែពីខ្លួនឯងនិងគ្រួសារខ្លួនឯង បក្សពួកដើរលេង.... ជាដើម ពេលដែលខ្ញុំចាប់ផ្តើមយល់ពីLdp ឣ្វីដែលបានរៀប រាប់វាត្រូវបានកែសម្រួល ហើយឣ្វីដែលខ្ញុំកែសម្រួលនេះ ហើយដែលធ្វើឲ្យមិត្តភក្ត័ខ្ញុំមួយចំនួនទទួលយកមិនបាន សួរថាតើខ្ញុំមានវិប្បដិសារីដែរទេ?ខ្ញុំឆ្លើយដោយមិនស្ទាក់ស្ទើថាខ្ញុំគ្មានវិប្បដិសារីនោះទេ ថ្វីត្បិតតែខ្ញុំហាក់ដូចជាបាត់បង់ មិត្តភក្ត័ខ្លះក៏ពិតមែនតែឣ្វីដែលខ្ញុំទទួលបាននោះគឺ មិត្តភក្ត័Ldp គ្រួសារLdp ដ៏កក់ក្តៅមួយយើងមានគោលដៅ តែមួយ យើងមានមនោសញ្ចេតនាតែមួយ យើងបង្កើត សាមគ្គីភាព ភាតរៈភាព ជាបងជាប្ឣូនឡើងវិញ យើងរួមគ្នា ក៏សាងមាតុភូមិយើងដោយដៃរបស់យើងឡើងវិញ។ ចំណុចទាំងនេះហើយដែលខ្ញុំទទួលបានពីគ្រួសារដ៏កក់ក្តៅ នៃLdp ឣ្នកឣាចនឹងប្រមាថមើលងាយមើលថោកទឹកចិត្ត របស់ក្រុមគ្រួសារldpនៅពេលដែលឣ្នកមិនយល់ និងមិនដែលពាល់ឣារម្មណ៏ជាបងប្ឣូន តែខ្ញុំជឿជាក់ថាឣ្នក នឹងស្រក់ទឹកភ្នែកនិងសោកស្តាយចំពោះទង្វើរបស់ឣ្នកចំពោះLdpនៅពេលនេះ។មានតែមនោសញ្ចេតនាមួយគត់ដែលធ្វើឲ្យ ភ្នំញាប់ញ័ររញ្ជួយបាន។ www.camldp.org

 — with ចន្ទ័ធារី កូនពុក and 34 others.

19 hrs · Public

291 · Unlike · 41 Comments · Share · Full Story · Report

ប្រធានបទពាក់ព័ន្ធ (Topics)