ធុញថប់នឹងសង្គមតិរិច្ឆាននេះហួសថ្លែង គ្មានយុត្តិធម៌ អ្នកមានអំណាចរំលោភបំពានលើអ្នកទន់ខ...
•អាន ១ នាទី
Veasna Khem
ធុញថប់នឹងសង្គមតិរិច្ឆាននេះហួសថ្លែង គ្មានយុត្តិធម៌ អ្នកមានអំណាចរំលោភបំពានលើអ្នកទន់ខ្សោយជាប្រចាំ ឈឺចាប់លើសនេះទៅទៀតគឺអ្នកទន់ខ្សោយមិនឈឺចាប់ ចេះតែត្រដររស់យ៉ាងធម្មតាបានក្នុងសង្គមដ៏ស្មោគគ្រោកនេះទៅទៀត។ ឈឺចិត្តនឹងគេជិះជាន់ធ្វើបាបនៅតិចជាងការឆ្អែតចិត្តនឹងអ្នកទន់ខ្សោយដែលនៅតែអាចសប្បាយនឹងសង្គមថោកទាបនេះបាន។ បើកភ្នែកឡើងឃើញតែភាពអយុត្តិធម៌ ឃើញតែការជិះជាន់ ឃើញតែភាពងងឹត មានពេលខ្លះនឹកចង់ទៅសំងំកន្លែងណាមួយនៃផែនដី រស់ដោយក្តីស្ងប់មុននឹងលាចាកលោកនេះ តែនឹកដល់ពួកកូនៗ ក្មួយៗ បងពូមីងដែលយល់ពួកគេក៏ពិបាកទ្រាំនឹងសង្គមនេះដែរ បើអត់ពីយើងតើគាត់នឹងរស់តែលតោលយ៉ាងណាទៅ។។
6 hrs · Public


764 · Like · React · 126 Comments · Share · Full Story · Save · Report
ប្រធានបទពាក់ព័ន្ធ (Topics)