ការមិនខំរៀនសូត្ររបស់កូនៗវាជាកំហុសមួយរបស់កូនៗ ដែលចាំបាច់ត្រូវពន្យល់ក្មេងអោយយល់

•អាន ២ នាទី

Veasna Khem shared Chamroeun John's photo.

ការមិនខំរៀនសូត្ររបស់កូនៗវាជាកំហុសមួយរបស់កូនៗ ដែលចាំបាច់ត្រូវពន្យល់ក្មេងអោយយល់

ពីកំហុសនោះ ពន្យល់ពីផលអវិជ្ជមាននៃការមិនខំរៀនសូត្រ និងប្រយោជន៍នៃការរៀនសូត្រ

ប៉ុន្តែម្តាយឳពុកខ្លះចង់អោយកូនខំរៀន ដោយយកសំពាធឬសន្យាផ្តល់ជាកាដូ អ្វីមួយដើម្បីអោយ

កូនប្រឹងរៀន។ មិនមានប្រសិទ្ធភាពដូចការដែលកូនបានយល់ពីផលអាក្រក់នៃភាពល្ងង់

និងប្រយោជន៍នៃការចេះឡើយ។ ត្រូវប្រឹងរៀនព្រោះយល់ថាមិនរៀនជាកំហុស កុំព្រោះតែចង់បាន

អ្វីមួយរួចកែតំរូវកំហុសនោះ។ អ្នកខ្លះប្តីមិនស្មោះត្រង់ ក៏យកទ្រព្យសម្បត្តិដែលខ្លួនមានជាងមនុស្ស

ប្រុសនោះមកធ្វើសំពាធលើប្រុសនោះដើម្បីអោយមនុស្សប្រុសនោះត្រង់នឹងខ្លួន តែគេភ្លេចគិតថា សេចក្តីស្មោះត្រង់មិនអាចទិញបានទេ។ ត្រូវអោយមនុស្សប្រុសនោះយល់ថាមិនស្មោះត្រង់

វាជាកំហុសមួយ ហើយការស្មោះត្រង់វាជាតំលៃផ្ទាល់របស់មនុស្សប្រុសនោះ។ មិនត្រូវយកអ្វីមួយមកគាបមនុស្សប្រុសនោះអោយស្មោះត្រង់ទេ ព្រោះធាតុពិតខាងក្នុងបុគ្គលនោះ

នៅតែមិនស្មោះដដែលតែដោយចង់បានឬខ្លាចអ្វីមួយក៏ប្រឹងត្រង់ខាងក្រៅទៅ តែចិត្តខាងក្នុងនៅ

តែដដែល។ក្នុងជីវិតរស់នៅ មានឧទាហរណ៍រាប់មិនអស់ក្នុងទំរង់បែបនេះ។សរុបមកគឺថា

ត្រូវកែតំរូវពេលដែលយល់ថានោះជាកំហុស តែមិនត្រូវកែតំរូវព្រោះតែរឿងអ្វីផ្សេងក្រៅ

ពីមើលឃើញថានោះជាកំហុសឡើយ៕

Chamroeun John

25 mins · Public

17 · Like · 1 Comment · Share · Full Story · Report

ប្រធានបទពាក់ព័ន្ធ (Topics)