ប្រទេសមួយអាចរីកចំរើន វាមិនដែលមេដឹកនាំធ្វើតែឯងទេ វាត្រូវការការចូលរួមរបស់ប្រជាពលរដ្ឋនៃប្រទេសហ្នឹង។” (ចាក់ផ្សាយថ្ងៃទី២៦ ខែ៥ ឆ្នាំ២០១៥)
កម្រងសម្រង់សំដី និងទស្សនវិជ្ជា
កម្រងសម្រង់គំនិត ឧត្តមគតិ និងទស្សនវិជ្ជាជីវិតដ៏មានតម្លៃពីរដ្ឋបុរស ខឹម វាសនា សម្រាប់ជាមាគ៌ានិងការពិចារណា
មនុស្សដែលពូកែកសាងរបស់ថ្មីបានគឺជាមនុស្សដែលពូកែយល់សប្តិនៅពេលអត់ដេក។”—ខឹម វាសនា
មនុស្សណាដែលក្បត់ទំនុកចិត្តរបស់មនុស្សដែលស្មោះត្រង់ចំពោះខ្លួនជាមនុស្សថោកទាបបំផុត។” —ខឹម វាសនា (ផ្សាយផ្ទាល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៤)
អ្នកអាចបង្កើតលេស រាប់លានលេស ប៉ុន្តែសេចក្តីពិតក្នុងរឿងមួយហ្នឹងគឺមានតែមួយទេ។” —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី១២ ខែ៥ ឆ្នាំ២០១៥)
ភាពល្ងង់ខ្លៅរបស់ប្រជាពលរដ្ឋនេះជាឋានឋានសួគ៌ ឋានសុខរបស់អ្នកបោក។” —ខឹម វាសនា (ផ្សាយផ្ទាល់ថ្ងៃទី ១៤, វិច្ចការ, ២០១៤)
ភាពល្ងង់ខ្លៅរបស់ប្រជាពលរដ្ឋនេះជាឋានឋានសួគ៌ ឋានសុខរបស់អ្នកបោក។” —ខឹម វាសនា (ផ្សាយផ្ទាល់ថ្ងៃទី ១៤, វិច្ចការ, ២០១៤)
ក្នុងការអប់រំមនុស្សឥតមានវិធីណាប្រសើរជាងធ្វើអោយមនុស្សហ្នឹងគេអប់រំខ្លួនគេទេ។” —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៥)
បើអ្នកអត់និយាយ តម្លៃរបស់អ្នកនៅស្មើនឹងសូន្យ បើអ្នកនិយាយខុស តម្លៃរបស់អ្នកនៅក្រោមសូន្យ បើអ្នកនិយាយត្រូវ តម្លៃរបស់អ្នកនៅលើសូន្យ។” —ខឹម វាសនា
ខ្ញុំមើលសៀវភៅ បើខ្ញុំមើលមួយទំព័រ ខ្ញុំគិតមួយទំព័រ មើលពីរទំព័រ ខ្ញុំគិតពីរទំព័រ ជាទូទៅខ្ញុំរកទាល់តែឃើញថា តើគំនិតមួយហ្នឹងខុសឬត្រូវ រហូតទាល់តែខ្ញុំអាចបែងចែកបា
ខ្ញុំមិនមែនរៀនព្រោះតែខ្ញុំចង់ឈ្នះគេនោះទេ ប៉ុន្តែព្រោះតែខ្ញុំចង់ចេះ។” —ខឹម វាសនា
មនុស្សល្អទាំងឡាយតែងតែរិះគន់អំពើអាក្រក់់ ប៉ុន្តែមិនមែនមានន័យថាគ្រប់មនុស្សដែលរិះគន់អំពើអាក្រក់សុទ្ធតែជាមនុស្សល្អទេ។” —ខឹម វាសនា
មនុស្សតែងតែចង់បានភាពអស្ចារ្យ ប៉ុន្តែពួកគេចូលចិត្តធ្វើតែរឿងធម្មតា។”—ខឹម វាសនា
ជោគជ័យមួយវាមិនអាស្រ័យទាំងស្រុងទៅលើការរៀបចំផែនការនោះទេ ប៉ុន្តែវាអាស្រ័យយ៉ាងខ្លាំងទៅលើការអនុវត្តន៍ផែនការ។” —ខឹម វាសនា
អារម្មណ៍របស់មនុស្ស ចង់ជួយគេ រួចហើយ អត់ចង់បានអីត្រឡប់មកវិញ មានឥស្សរភាពពេញលេញ។” —ខឹម វាសនា
បើអ្នកធ្វើការងារព្រោះអ្នកចង់បានលុយ អ្នកនឹងរកមិនឃើញប្រសិទ្ធភាពឬចំនុចកំពូលនៃការងារ របស់អ្នកឡើយ។ តែបើអ្នកស្រឡាញ់ចូលចិត្តការងារនោះ ពិតប្រាកដមែននោះ ទោះគ្រាដំបូង អ្
ជីវិតកើតមកជួបបញ្ហាជារឿងធម្មតាតើ ដែលមិនធម្មតានោះគឺរបៀបនៃការដោះស្រាយបញ្ហា ហ្នឹង។ ” —ខឹម វាសនា
ការមិនទុកចិត្តចំពោះបុគ្គលដែលគួរតែទុកចិត្តគឺជាកំហុសមួយ ដែលយើងបានធ្វើ ទៅលើគេ។” —ខឹម វាសនា
គ្មានបុគ្គលណាមួយអាចប្រកាស់ថាខ្លួនបានជោគជ័យ នៅពេលដែលខ្លួនមិនទាន់ រកឃើញបុព្វហេតុនៃការរស់ទេ។” —ខឹម វាសនា
ត្រូវកែតំរូវ នៅពេលដែលមើលឃើញថាខ្លួនបានធ្វើខុស ប៉ុន្តែមិនត្រូវកែតំរូវព្រោះចង់បានអ្វីមួយនោះទេ។” —ខឹម វាសនា
ក្នុងភាពជាអ្នកថ្លៃថ្នូរ បងប្អូន ថ្លៃថ្នូរដំបូងដៃគេគឺពាក្យសម្តី មនុស្សតាពាក្យសម្តីអត់ថ្លៃថ្នូរហើយ អត់ថ្លៃថ្នូរទេ។” —ខឹម វាសនា
អ្នកដឹកនាំទាំងឡាយ អត់មានផ្អែកទៅលើមតិភាគច្រើន ឬភាគតិចដើម្បីធ្វើការសម្រេចចិត្តឡើយ ប៉ុន្តែផ្អែកទៅលើមនសិការរបស់ខ្លួន។” —ខឹម វាសនា
ប្រទេសសាំងហ្កាពួរ ចាប់ផ្តើមកសាងប្រទេសពីភាពក្រីក្រ និងការខ្វះខាតផ្នែកធនធានធម្មជាតិ និងទ្រព្យសម្បត្តិជាតិផ្សេងៗទៀត។ យើងអាចសង្ខេបថា ចាប់ផ្តើមពីបាតដៃទទេឬពីចំនុចសូន
ប្រពន្ធល្អគឺជាមិត្តល្អ .... មិត្តល្អគឺជាមិត្តដែលអាចនិយាយបានគ្រប់រឿង។”—ខឹម វាសនា
មនុស្សអត់កំណើតមានលក្ខណៈ ៣យ៉ាង ៖ ទី១ អត់ចេះខ្មាស់។ ទី២ អត់ចេះឈឺចាប់។ ទី៣ អត់ចេះដឹងគុណ។”—ខឹម វាសនា























