បញ្ហាធំជាងគេក្នុងស្រុកខ្មែរ គឺភាពអសកម្មរបស់ប្រជាពលរដ្ឋ ដែលក្តោបក្រុមមនុស្សបួនពួកគឺ៖ ទី១. គឺពួកមារយាទថោក (ពួកអ្នកដើរមួលបង្កាច់លាបពណ៌គេ) ទី២. ពួកចារិកអន់ឬអន់ចារិ
កម្រងសម្រង់សំដី និងទស្សនវិជ្ជា
កម្រងសម្រង់គំនិត ឧត្តមគតិ និងទស្សនវិជ្ជាជីវិតដ៏មានតម្លៃពីរដ្ឋបុរស ខឹម វាសនា សម្រាប់ជាមាគ៌ានិងការពិចារណា
ខ្ញុំថាពេលវេលាខ្លីពេក ខ្ញុំមិនអាចប្រាប់អ្នកល្អិតល្អន់បាន ប៉ុន្តែខ្ញុំអាចប្រាប់អ្នកបានយ៉ាងខ្លីថា ខ្ញុំមានបេះដូងមួយ ដែលគួរប្រកួតគ្រប់គ្នាអត់មាន។” —ខឹម វាសនា
ចំណេះដឹងដំបូងរបស់ជីវិត គឺការមើលឃើញថា ពិភពលោកកំពុងតែដេក។” —ខឹម វាសនា
ខ្ញុំចេះតែស្រមៃថា ថ្ងៃណាមួយ ពលរដ្ឋរបស់យើងនឹងក្លាយទៅជាពលរដ្ឋខ្លាំង ដូចពលរដ្ឋអុុីស្រាអែល។” —ខឹម វាសនា
មនុស្សដែលមើលងាយចំពោះការទុកចិត្តរបស់អ្នកដទៃគឺជាមនុស្សថោកទាបបំផុត។” —ខឹម វាសនា
ភាពអាត្មានិយមគឺជាទំនប់មួយយ៉ាងធំក្នុងការទប់ដំណើរការអភិវន្ឍន៍នៃស្រុកទេសមួយ។” —ខឹម វាសនា
Add caption
មនុស្សខ្លះក្រសេចក្តីល្អ រហូតដល់ពាល់សេចក្តីល្អមិនត្រូវ។” —ខឹម វាសនា
វប្បដិសារីគឺជាទណ្ឌកម្មធំបំផុតរបស់មនុស្សដែលមានឧត្តមគតិ។” —ខឹម វាសនា
ដើម្បីអោយពេញលក្ខណៈជាមនុស្ស ដំបូងដៃបំផុតមនុស្សត្រូវរស់នៅជាមួយការពិត។” —ខឹម វាសនា
អ្នកស្តាប់ដ៏ល្អ ត្រូវប្រកបដោយធាតុពីរ៖ ១. ស្តាប់ដឹងថាគេនិយាយអំពីអ្វី ២. ស្តាប់ដឹងពីដួងចិត្តរបស់អ្នកនិយាយ។” —ខឹម វាសនា
បើការធ្វើនយោបាយ បាននាំសំណាងដល់អ្នកនយោបាយ នោះគឺជាការកំពុងនាំរឿងអភព្វ មកអោយពលរដ្ឋ ម្ចាស់ប្រទេសហើយ។” —ខឹម វាសនា
ខេមរា, ស្រណោះពាក្យអូនណាស់, ! ធ្វើការខុសចំណូលចិត្តគឺជាទណ្ឌកម្មមួយណាអូនអើយ!..។” —ខឹម វាសនា
Add caption
ការអោយតម្លៃចំពោះអ្វីដែលគ្មានតម្លៃ វាគ្មានអ្វីក្រៅពីបន្ថោកខ្លួនឯងនោះទេ។” —ខឹម វាសនា
ការកសាងធនធានមនុស្សគឺជាចំនុចចាប់ផ្តើមនៃការអភិវឌ្ឍន៍ប្រទេសជាតិ។” —ខឹម វាសនា
មនុស្សដែលពូកែកសាងរបស់ថ្មីបាន គឺជាមនុស្សដែលពូកែយល់សប្តិនៅពេលអត់ដេក។” —ខឹម វាសនា
នយោបាយមិនមែនជារឿងយុត្តិធម៌ ឬមិនយុត្តិធម៌ទេ មិនមែនជារឿងរកខុស រកត្រូវទេ ប៉ុន្តែនយោបាយគឺជាវិធីសាស្ត្រក្នុងការដោះស្រាយបញ្ហា។”—ខឹម វាសនា
នយោបាយមិនមែនរឿងយុត្តិធម៌ ឬមិនយុត្តិធម៌ទេ នយោបាយគឺជាដំណោះស្រាយ គឺនិយាយអំពីដំណោះស្រាយ។”—ខឹម វាសនា
មនុស្សបង្ហាញភាពជាអ្នកចេះទាំងឡាយ សុទ្ធតែជាមនុស្សល្ងង់។” —ខឹម វាសនា
ការមិនចូលរួមដោះស្រាយបញ្ហាសង្គមជាបញ្ហាមួយហើយ ប៉ុន្តែ បើចូលរួមដោះស្រាយបញ្ហាសង្គមទាំងងងឹតងងុល មិនដឹងអី វាជាបញ្ហាមួយទៀត។” —ខឹម វាសនា
អ្នកក្លាហានពិតប្រាដកគឺជាមនុស្សដែលហ៊ានធ្វើការងារប្រឆាំងជាមួយនឹងប្រយោជន៍ផ្ទាល់ខ្លួន” —ខឹម វាសនា
ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់យើងម្នាក់ៗ អាចមិនមែនជាប្រយោជន៍ជាតិ ប៉ុន្តែផលប្រយោជន៍ជាតិច្បាស់ណាស់ គឹជាផលប្រយោជន៍របស់យើងគ្រប់ៗគ្នា។” —ខឹម វាសនា
បើមនុស្សអាក្រក់ធ្វើអ្វីមួយក្នុងបំណងអោយអ្នកឈឺចាប់ អ្នកគួរទទួលយកការឈឺចាប់នោះចុះ បើការទទួលយកនោះ ជួយអោយមនុស្សអាក្រក់នោះភ្ញាក់កែខ្លួន ប៉ុន្តែ អ្នកមិនត្រូវទទួលយកការឈ























